ឡិច​ស៊ី​ស​​RX300 ពន្លះ​ម៉ូតូ​​​​​​ បណ្តាល​ឱ្យ​​ស្លាប់​ម្នាក់​នៅ​​នឹង​កន្លែង​

ខេត្តស្ទឹងត្រែង​ ៖​ គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​​ថ្ងៃ​ទី​៤ ​តុលា​ ២០១៥ ​នៅ​​​ភូមិ​ស្រែ​សា​ណុ​ក​ថ្មី ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ។

​​លោក លត ម៉ា​រ៉​ន នាយនគរ​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​​​ក្បាល​រមាស ​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​​ឈ្មោះ សំ ប៊ុ​ន​ចឹ​ង ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ ​ជា​អ្នក​ភូមិ​ស្រែ​សា​ណុ​ក​ថ្មី​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង ​ពណ៌​ខៀវ​ អត់​ស្លាក​លេខ​ បើក​​ឆ្លងថ្នល់​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មាន​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ពី​លិចទៅ​កើត​​ ​មក​ដល់​ក៏​​​​បុក​ពេញទំហឹង​បណ្តាល​​ខ្ទាត​ជា​ច្រើន​ម៉ែត្រ​ស្លាប់​មួយ​រំពេច​ ។​ ​​​ចំណែក​​រថយន្ត​​បង្ក​​​មាន​គ្នា​២នាក់​ ក្រោយ​ពី​កើតហេតុ​ ​​បាន​ចុះ​ពីលើ​រថយន្ត​រួច​រត់គេច​ខ្លួន​បាត់​​ស្រមោល ។​

​លោក ខែ​ក សារី នាយ​រង​ការិយាល័យ​ចរាចរ​ណ៍​ជើ​ក​គោក បាន​​ឲ្យ​ដឹង​ថា ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​​RX300​ ពណ៌​ទឹកមាស​ ពាក់​ស្លាកលេខ​ភ្នំពេញ​២T.៩៥២១ បើកបរ​ពី​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅ​ខេត្តរតនគិរី ​ដោយ​​​បើក​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​កន្លែង​កើត​ហេតុ ​ក៏​បុក​ម៉ូតូ​ជន​រង​គ្រោះ​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​តែ​ម្តង​​ ។

​ក្រោយ​កើតហេតុ ​​នគរ​បាល​​បាន​នាំ​យក​រថយន្ត​ និង​ម៉ូតូ​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើង​គោក​​​ខេត្ត ​ដើម្បី​​រង់ចាំ​​​ដោះស្រាយ​ជា​ក្រោយ ។ ចំណែក​​សព​​​បាន​ប្រគល់​​ឲ្យ​គ្រួសារ​សាច់ញាតិ​​យក​ទៅ​​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕