កំហឹង​របស់​គ្រូពេទ្យ​ម្នាក់​ ដោយសារ​តែ​អ្នក​ជំងឺ​មក​ពិនិត្យ​ ច្រើន​ដង​ពេក​

ជប៉ុន៖ ស្ទើរតែមិនជឿសោះថា គ្រូពេទ្យម្នាក់បានដាល់ពោះអ្នកជំងឺរបស់ខ្លួនជាច្រើនដៃបន្ទាប់ពីគ្រូពេទ្យនោះផ្ទុះកំហឹងនឹងបុរសជាអ្នកជំងឺមកកាន់បន្ទប់សង្គ្រោះបន្ទាន់ច្រើនដងពេក។

ហេតុការណ៍នេះកើតឡើងនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Mutsu ប្រទេសជប៉ុន ប៉ូលីសនិយាយថា នៅថ្ងៃកើតហេតុ ប្រហែលជាម៉ោង១២ ថ្ងៃត្រង់ អ្នកជំងឺប្រុសនោះបានមកជួបគ្រូពេទ្យដើម្បីពិនិត្យពោះដោយសារគាត់ ឈឺចាប់ជាខ្លាំង ប៉ុន្តែក្រោយពីពិនិត្យរួចគ្រូពេទ្យក៏បានឲ្យអ្នកជំងឺនេះត្រលប់ទៅផ្ទះ ស្រាប់តែជាងមួយម៉ោងក្រោយគាត់ក៏ត្រលប់មកជួបគ្រូពេទ្យទៀតដោយប្រា ប់ថាមិនទាន់បាត់ឈឺពោះទេហើយគ្រូពេទ្យពិនិត្យម្តងទៀតក៏ឲ្យត្រលប់ទៅផ្ទះវិញ ។

នៅព្រឹកថ្ងៃបន្ទាប់ប្រហែលជាម៉ោង៤ទៀបភ្លឺ គ្រូពេទ្យក៏ឃើញអ្នកជំងឺប្រុសរូបនេះជិះក្នុងរថយន្តសង្គ្រោះមកជួបគាត់ឲ្យពិនិត្យទៀតធ្វើឲ្យគ្រូពេទ្យក្រពុលមុខផ្ទុះកំហឹងស្ទុះទៅវាយបុរសជាអ្នកជំងឺនោះជាច្រើនដៃតែម្តង ប៉ុន្តែមិនរងរបូសធ្ងន់ទេហើយអ្នកជំងឺទាល់តម្រិះក៏ត្រលប់ទៅផ្ទះវិញ។ ប៉ូលីសបានស៊ើបអង្កេតលើករណីនេះហើយនិយាយថា អ្នកជំងឺប្រុសដែលត្រូវគ្រូពេទ្យវាយនេះធ្លាប់មកកាន់មន្ទីរពេទ្យប្រមាណជា១៨ដងមកហើយភាគច្រើនជននេះតែងមានអាការៈស្រវឹងនិងបង្កជំលោះជាមួយបុគ្គលិកពេទ្យទៀតផង ប៉ុន្តែគ្រូពេទ្យដែលទៅវាយអ្នកជំងឺបែបនេះក៏រងការស្តីបន្ទោសពីអ្នកគ្រប់គ្រងផងដែរព្រោះវាខុសនឹងសីលធម៌គ្រូពេទ្យ៕

កំហឹង​របស់​គ្រូពេទ្យ​ម្នាក់​ ដោយសារ​តែ​អ្នក​ជំងឺ​មក​ពិនិត្យ​ ច្រើន​ដង​ពេក​