មហាជន​ប្រតិកម្ម​ពេល​ឃើញ​ រូបភាព​​បុរសម្នាក់​​ចងប្រពន្ធ និង​ កូន ​ជាប់​នឹង​បង្គោលឈើ​ មុនចេញ​ទៅធ្វើការ​

ចិន៖ នារីអាយុ២៥ឆ្នាំម្នាក់ ត្រូវបានប្តីវ័យចំណាស់របស់ខ្លួន ចាប់ចងជាប់នឹងបង្គោលឈើ មុននឹងរូបគេចេញទៅធ្វើការ ហើយសូម្បីតែកូនប្រុសអាយុ២ឆ្នាំ ក៏បុរសជាឪពុករូបនេះចាប់ចង ជាមួយនឹងម្តាយផ្អិបជាប់ នឹងបង្គោលឈើទាំងពីរនាក់ដែរ។

រូបភាពនេះត្រូវបានអ្នកជិតខាងថតយកទៅបង្ហោះលើប្រព័ន្ធអ៊ីនធឺណេត ហើយប្រជាជនបានអំពាវនាវឲ្យប៉ូលី សជួយចាត់ការណ៍រឿងនេះផងដោយក្រុមប៉ូលីសបានទៅដល់ផ្ទះកើតហេតុហើយក៏បានឃាត់ខ្លួនលោក Wang Mengyi មកសាកសួរដោយគេសារភាពថា ពីដំបូងគាត់បានជួបនារីជាប្រពន្ធនៅតាមផ្លូវមួយក្នុងខេត្ត Henan មើលទៅនាងហាក់ដូចជាមិនមានសតិគ្រប់គ្រាន់ទេនិងបាននាំទៅជួបសមត្ថកិច្ចតែដោយសារប្រពន្ធគាត់នេះមិនអាចឆ្លើយប្រាប់គេបា នពីឈ្មោះខ្លួនឯងផងទើបប៉ូលីសមិនអាចជួយអ្វីបានឡើយ ក្រោយមកគាត់អាណិតក៏នាំនាងទៅនៅផ្ទះជាមួយហើយក៏បានរៀបការមានកូនជាមួយគ្នាដែលពេលនេះអាយុ២ឆ្នាំហើយ។

Mengyi ប្រាប់ប៉ូលីសថា គាត់ចងប្រពន្ធនិងកូនបែបនេះព្រោះតែខ្លាចពួកគេរត់ចេញបាត់ពីផ្ទះពេ លដែលខ្លួនចេញទៅធ្វើការបាត់គឺគាត់គ្មានបំណងធ្វើបាបប្រពន្ធកូនទេ៕

មហាជន​ប្រតិកម្ម​ពេល​ឃើញ​ រូបភាព​​បុរសម្នាក់​​ចងប្រពន្ធ និង​ កូន ​ជាប់​នឹង​បង្គោលឈើ​ មុនចេញ​ទៅធ្វើការ​