លោក​សួស សង​វាចារ បាន​ទទួល​ថវិកា​​ឧបត្ថម្ភពី​សប្បុរស​ជន​សម្រាប់ព្យាបាល​ជំងឺ

រាជ​ធានី​ភ្នំពេញ​ ៖ ​តារា​ចម្រៀង លោក សួ​ស សងវា​ចារ ដែល​កំពុង​មាន​ជំងឺ​ដាច់​សរសៃរ​ឈាម​ក្នុង​ខួរក្បាល បាន​ទទួល​ថវិកា​ឧបត្ថម្ភចំនួន ១១.០០០ដុល្លារ​អា​មេ​រិ​កពី​សប្បុរសជន ​​​រួម​មាន ​​លោក ឡាវ ម៉េ​ង​ឃី​ន និងលោកស្រី ជឹ​ង សុភាព​ ថវិកា ៥.០០០​ដុល្លារ​, ​លោកស្រី លឹ​ម ឈី​វ​ហូ និង​ស្វាមី​ថវិកា ៣.០០០​ដុល្លារ និង​​លោកស្រី ជា ខេ​ង ស៊ុ​យ​សែ​ម ថវិកា ៣.០០០​ដុល្លារ​។

​​ថវិកានេះ​ត្រូវ​បាន​ផ្តល់​ជូន​លោក​សួស សង​វាចារ ដើម្បី​យក​ទៅ​ព្យាបាល​ជំងឺ​​៕