​អាជ្ញាធរ​ស្រុក​គិរី​វង់ ផ្តល់​អត្ត​សញ្ញាណប័ណ្ណ​​សញ្ជាតិខ្មែរ​​ជូន​​ពលរដ្ឋ​ឃុំ​ព្រៃ​រំដេង​

​​ខេត្ត​តាកែវ ៖ ​​កាលពី​ព្រឹក​ថ្ងៃទី​៣ តុលា ​​​កន្លងទៅនេះ ​លោក​វរ​សេនីយ៍​​ទោ​ យុគ សារ៉ាត់ អធិការ​នគរ​បាល​ស្រុក​គិរី​វង់​ ​​​​បាន​ចុះ​ទៅ​ចែក​​អត្ត​​សញ្ញាណ​សញ្ជាតិ​ខ្មែរ​ជូន​ពលរដ្ឋ​ នៅ​ឃុំ​​ព្រៃ​រំដេង ​​ដែល​ពិធីនេះ​​បាន​រៀប​ចំ​ធ្វើ​​ឡើង​នៅ​វត្ត​​បពល ​ស្ថិត​នៅ​ភូមិ​បពល ​​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​មេឃុំមោ ​ព្រម​ទាំង​ប្រជា​ពលរដ្ឋ​​​យ៉ាង​​ច្រើន​កុះ​ករ ។

លោក​មេឃុំ​​ព្រៃ​រំដេង បាន​ឱ្យ​ដឹង​ថា ​ថ្ងៃ​នេះ ​លោក​អធិការ​នគរបាល​​ស្រុក​ចុះ​មក​​ចែក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​​ពលរដ្ឋ​​​ នៅ​ក្នុង​ឃុំ​ដែល​បាន​ធ្វើ​រួច​ចំនួន​៨៩៩​សន្លឹក​​ ​​ដែល​​ពលរដ្ឋ​ចំនួន​២១៥​នាក់ (ស្រ្តី៩៥នាក់) ​តែ​មិន​អី​ទេ​អ្នក​មិន​បាន​មក​ ​​លោក​​នឹង​ប្រគល់​ឱ្យ​នៅ​សាលា​ឃុំ ។​

​លោក យុគ សារ៉ាត់​ បាន​ផ្តាំ​ផ្ញើ​ដល់​ពល​រដ្ឋ​ថា អត្ត​សញ្ញាណ​ប័ណ្ណ​​១​សន្លឹក​របស់​យើង​មាន​តម្លៃ​ខ្លាំងណាស់សម្រាប់​​​សម្គាល់​​ពី​ជន​ជាតិ​ខ្មែរ ​​ដូច្នេះ​​ត្រូវ​​​រក្សា​​ទុក​​ឱ្យ​បាន​ល្អ ពេល​​ធ្វើ​ដំណើរ​ទៅណា​មក​ណាត្រូវ​ដាក់​​​តាម​ខ្លួន​ជានិច្ច ​​​​បើ​សិន​​ជា​បាត់​​ត្រូវ​ប្រញាប់រាយការណ៍​​ទៅ​សមត្ថកិច្ច​ប៉ូលិស​​​​​ក្នុង​មូល​ដ្ឋាន​​​​​ជា​បន្ទាន់​ ​៕​