លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានលុយប៉ុន្មានពីឈ្មោះ សំ ហេង ទើបអាចសម្ងំបើកល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង គ្មានវិធានការណ៍បង្រ្កាប

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍អោយដឹងថា  នៅក្រុងប៉ោយប៉ែត ក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត មានសកម្មភាពល្បែងស៊ីសងច្រើនជាង នៅ ភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល។ ក្នុងនោះមានផ្ទះតូចតាចរបស់ អ្នកកត់លក់ និងប្រមូលអ្នកទិញកន្ទុយលេខ ឬឆ្នោតថៃ និងឆ្នោតវៀតណាមយ៉ាងច្រើន ត្រូវ បានសមត្ថកិច្ចប៉ូលិសប៉េអឹមទប់ស្កាត់បង្ក្រាបបន្តបន្ទាប់ ប៉ុន្តែផ្ទះមេកន្ទុយលេខ ឬឆ្នោតថៃនិងឆ្នោតវៀតណាមធំដូចជាលោកសំហេងមន្ត្រីសុរិយោដីស្រុកអូរជ្រៅ និងឈ្មោះប្រុសជាបងប្អូនលោកសំហេង នៅទីតាំងផ្លូវជាតិលេខ៥ ក្បែរការដ្ឋាន ផ្ទះ៤ជាន់និងទល់មុខក្លឹបនិងសណ្ឋាគារប៉ោយប៉ែតផាសភូមិ-សង្កាត់ប៉ោយប៉ែត គ្មានដែលសមត្ថកិច្ច ប៉ូលីសឬប៉េអឹមទប់ស្កាត់ បង្ក្រាបម្តងណាឡើយ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ក្រុមមន្ត្រីអ្នកអនុវត្តន៏ច្បាប់បានចុះទៅ អប់រំប្រជាពលរដ្ឋតាមមូលដ្ឋាននានានិងបានចែកខិតបណ្ណ័ផ្សព្វផ្សាយជូនប្រជា ពលរដ្ឋប្រុសស្រីដើម្បីឲ្យយល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប៉ុន្តែតែ ផ្ទុយទៅវិញការចុះអប់រំក្នុងមូលដ្ឋានរបស់កងកម្លាំងមាន សមត្ថកិច្ចគ្រាន់តែ ជា ការល្អមើលតែប៉ុណ្ណោះ។ធាតុពិត គឺបនល្បែងស៊ីសងរីកដុះដាល ដូចផ្សិតពេញ ទីក្រុងប៉ោយប៉ែតនៅតែកើតមាន គ្មានសមត្ថកិច្ចណា ម្នាក់ចេញមុខទៅ បង្ក្រាប នោះឡើយ ជាពិសេសគឺមន្ត្រីសុរិយោដីម្នាក់បើកល្បែងកន្ទុយលេខដ៏ធំ ឈ្មោះ សំ ហេង នោះសព្វថ្ងៃនេះកំពុងតែពេញនិយមយ៉ាងខ្លាំង ហើយរូបគេបានពង្រីក អាជីពពាសពេញទីក្រុងប៉ោយប៉ែតដោយមិនខ្លាចរអានិងច្បាប់របស់ប្រទេសជាតិ នោះឡើយ។ព្រោះមន្ត្រីសុរិយោដីរូបនោះសំអាងថាខ្លួនរបស់គេក៏ជាមន្ត្រីក្នុង ជួរ រាជរដ្ឋាភិបាលនិងមានលុយហុចអោយអាជ្ញាធរនិងសមត្តកិច្ចរួចរាល់អស់ហើយ  ដូច្នេះគេចង់ធើ្វអីក៏ស្រេចតែអំពើចិត្ត ។

ជាការពិតណាស់ ប្រជាពលរដ្ឋជាច្រើន ដែលបានមកលេងនៅតំបន់ប៉ោយប៉ែត នេះបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រាដែលបានឃើញសំហេងដាក់ពង្រាយ កូនកញ្ច្រែងកត់ឆ្នោត នៅតាមមុខផ្ទះ ជួរដងផ្លូវជាតិលេខ០៥ និងតាមនិគមន៏ នានាជុំវិញក្រុងប៉ោយប៉ែតនោះ។

សូមបញ្ជាក់ថា លំនៅស្ថានមេកន្ទុយលេខរបស់ឈ្មោះ សំ ហេង គឺក្បែរការដ្ឋាន ផ្ទះ៤ជាន់នៅទល់មុខក្លឹបនិងសណ្ឋាគារប៉ោយប៉ែតផាស់ជាប់និងដងផ្លូវជាតិលេខ០៥ ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ចំណែកប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា សំហេងសព្វថ្ងៃហាក់មិនបាន ខ្លាចនិងប្រពន្ធ័ច្បាប់ នៅក្នុងខេត្តបន្ទាយមានជ័យនេះទេ ប្រពន្ធ័ច្បាប់នៅខេត្ត នេះហាក់បីបិទភ្នែកឲ្យ សំ ហេង ប្រព្រឹត្តបទល្មើសតាមតែអំពើចិត្ត បើនៅតែ បែបនេះតទៅទៀតនោះប្រជាពលរដ្ឋនឹងអស់សង្ឃឹមលើអ្នកអនុវត្តន៏ច្បាប់ ជាក់ ជាមិនខាន ៕ ដោយ អ្នក មេត្តា

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានលុយប៉ុន្មានពីឈ្មោះ សំ ហេង ទើបអាចសម្ងំបើកល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង គ្មានវិធានការណ៍បង្រ្កាប លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានលុយប៉ុន្មានពីឈ្មោះ សំ ហេង ទើបអាចសម្ងំបើកល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង គ្មានវិធានការណ៍បង្រ្កាប