ទាហាន​ថៃ​បាញ់សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​ខណៈ​ឆ្លងដែន​ចូល​ដី​ថៃ​ដើម្បី​នាំ​ម៉ូតូ​គេ​ចព​ន្ឋ – ដោយ បូរី​

​បាត់ដំបង​៖​ យោងតាម​ប្រភពពី​សមត្ថកិច្ច កម្ពុជា​នៅ​ខេត្តបាត់ដំបង បានឱ្យដឹងថា យោធា​ខ្មែរ​ម្នាក់ ត្រូវ​ទាហាន​ថៃ​បាញ់សម្លាប់ កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៥ ត្រង់ចំនុច​បង្គោល សីមា​លេខ​៦២​និង​ចន្លោះ​បង្គោល​លេខ​៦៤​ខេត្ត ចាន់​បុរី ប្រទេស​ថៃ ដើម្បី ទៅ​នាំយក​នៅ​ម៉ូត​និង​រថយន្ត គេច​ព​ន្ឋ ជាពិសេស​ឈើ​ក្រ​ញ៉ូ​ង​ខុសច្បាប់​តែម្តង​។​

​ប្រភព​បន្តថា ជនរងគ្រោះ​មានឈ្មោះ ពេជ្រ សេត​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំមាន​មុខរបរ​ជា​ទាហាន​នៅ​ខេត្តបាត់ដំបង  មានស្រុក កំណើត ភូមិ​ទំនប់ទឹក ឃុំ​ប​វិល ស្រុក​ប​វិល ខេត្តបាត់ដំបង​។​
​ជនរងគ្រោះ ត្រូវ​ទាហាន​ថៃ​បាញ់ សម្លាប់​ត្រូវចំ​កណ្តាល​ក្បាល ចំនួន​១​គ្រាប់ បណ្តាលឱ្យ​ស្លាប់ ភ្លាមៗ​នៅនឹងកន្លែង ហើយ​សាកសព​ត្រូវ អាជ្ញាធរ​ថៃ ធ្វើការ​ដឹកជញ្ជូន មក​ប្រគល់ឱ្យ​ភាគី​កម្ពុជា​វិញ នា​ថ្ងៃទី​០៣ ខែតុលា​នេះ តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន​។

ព័​ត៍​មាន​បន្ថែម​យ៉ាងណា​នោះ សមត្ថកិច្ច នៃ​ប្រទេស​កម្ពុជា ជាពិសេស​ខេត្ត បាត់ដំបង និង​បន្ទាយមានជ័យ កំពុង​សហការគ្នា ដើម្បី​ស្វែងរក ពី​ប្រភព​នៃ​ការបាញ់​សម្លាញ់ ខាងលើនេះ តើ​បណ្តាលមកពី​មូល​ហេតុអ្វី​ពិតប្រាកដ ៕​ដោយ បូរី​

t