ព្រះសង្ឃ​ យាយជីតាជីជាង ៣០ អង្គ-​​នាក់ ពុលកាហ្វេ នៅវត្តតាអ៊ុង ស្រុកជីក្រែង – សុវណ្ណ

សៀមរាប៖ មន្រ្តីសុខាភិបាលស្រុក​ជីងក្រែង បានប្រាប់​ឲ្យ​ដឺងថា នៅវេលាម៉ោង១៩ៈ០០នាទី យប់ថ្ងៃទី០៣តុលានេះ មានព្រះសង្ឃ យាយជី តាជី ចំនួួន ៣៤អង្គ -នាក់ នៅក្នុងវត្តតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែង មានអាការៈ ក្អួត ចង្អោរ ញ័រទ្រូង ពិបាកទ្រាំក្នុងខ្លួន ក្រោយពីបានឆាន់ ទទួលទានកាហ្វេ ដែល​ពុទ្ធបរិស័ទ​សូត្រមន្ត​កាន់​បិណ្ឌ បានឆុង យ៉ាងចាស់ ហួសកំរិត ដោយយកក្រម៉ាឆុង ត្រងដាក់ក្នុងធុង។

ភ្លាមៗ​នោះព្រះសង្ឃ យាយជី តាជីទាំងនោះ ត្រូវបានគេបញ្ជូនទៅ​ពិនិត្យនិងសំរាក នៅមណ្ឌលសុខភាព ល្វែងឫស្សី ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ក្រោយពីបានពិនិត្យ និងព្យាបាល ដោយក្រុមគ្រូពេទ្យមណ្ឌលសុខភាព ពួកគាត់បានធូរស្រាល ហើយត្រឡប់ទៅវិញ ជាបន្តបន្ទាប់ ដោយមិនមានបញ្ហារអ្វីធ្ងន់ធ្ងរ គួរឲ្យបារម្ភនោះឡើយ៕សុវណ្ណmonksmonks01