លោក​សម រង្ស៊ី៖ មិនអាច​រំពឹង​លើ​តុលាការ​កម្ពុជាសព្វថ្ងៃនេះ​ទេ ព្រោះ​អត់​មាន​ឆ​ន្ទះ រកយុត្តិធម៌ ជូន​ជន​រង​គ្រោះ ​ក្នុងព្រឹត្តិការណ៍គប់គ្រប់បែក ​ថ្ងៃ៣០ ​មិនា ១៩៩៧ – នេន តូច

រាជ​ធានី​ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍ថា រយៈពេល​១៨​ឆ្នាំ​ហើយ នៃព្រឹត្តិការណ៍គប់គ្រប់បែកនៅមុខអតីតរដ្ឋសភាចាស់ នៅ​មិនទាន់បាន​យុត្តិធម៌ និង​មិនអាច​វែកមុខ​ជនដៃដល់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង យកមក​ផ្តន្ទាទោស​តាមច្បាប់។

លោក សម រង្ស៊ី  បានលើកឡើងថា លោកមិនអាច​រំពឹង​លើ​តុលាការ​សព្វថ្ងៃនេះ​ទេ ព្រោះគេ​អត់​មាន​ឆ​ន្ទះ​។លោក​ថា មិន​ត្រឹម​តែ​រឿង​គប់​គ្រាប់បែក​នេះ​ទេ សូម្បី​តែ​រឿង​ លោ​ក ជា វិជ្ជា លោក ​ហ៊ី វុទ្ធី លោក ​រស់ សុវណ្ណ​រ៉េត មេដឹកនាំ​សហជីព​ដែលត្រូវ​ឃាតករ​បាញ់សម្លាប់ ក៏​ដូច​គ្នា​ដែរ​។មិនអាច​រំពឹង​តុលាការ​បានទេ គឺ​រំពឹង​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

លោក​សម​ រង្ស៊ី បានថ្លែងបែបនេះក្នុង​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជិវិត ដោយ​ការ​គប់​គ្រាប់បែក​កាលពី​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​១៩៩៧ នៅ​ចេតិយ​មុខ​អតីត​រដ្ឋសភា​ចាស់​។

លោក​ សម​ រង្ស៊ី បាន​បញ្ជាក់​ថា ពិធី​បង្សុកូល​ដែល​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី០​៤ ខែតុលា​​នេះ គឺ​ដើម្បី​ឧទ្ធិស​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក និង​អ្នក​ដែល​ស្លាប់​ជា​យូរ​មក​ហើយ ជា​ពិសេស​អ្នក​ស្នេហា​ជាតិ​ទាំង​អស់​ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់​ដើម្បី​ជាតិ​។

ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកនៅមុខអតីតរដ្ឋសភាចាស់ នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ បានបណ្តាលឲ្យមនុស្សស្លាប់ ១៩នាក់ និងរបួសធ្ងន់ស្រាលជាង ១០០នាក់៕នេន តូចcnrpfpm-0410151 cnrpfpm-0410152 cnrpfpm-0410153 cnrpfpm-0410154