សមត្ថកិច្ចចាប់ខ្លួនជន​សង្ស័យ​៣នាក់ ​​និងថ្នាំ​ញៀន​​​ជិត​១​គីឡូក្រាម – វិសាល

កំពង់ឆ្នាំង៖ ​​ជន​សង្ស័យ​៣នាក់ ​​និងថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា ចំនួន៥០កញ្ចប់ ទម្ងន់ ៩៣៤,៧៩ក្រាម ត្រូវ​បាន​សមត្ថកិច្ចអគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ និង​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ ដោយ​មាន​ការ​​សម្របសម្រួល​ពីលោក​ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្តចាប់ខ្លួន កាលវេលា​ម៉ោង១៥ៈ​២៥​នាទីល្ងាច​ថ្ងៃ​ទី​០៣ ​តុលា នៅ​​​ភូមិ​អង្គ ឃុំ​ពពេល ស្រុក​បរិបូរ​ណ៏។

សេចក្តីរាយការណ៍ពីនគរបាលបានអោយដឹងថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​​នៅពេល​ដែល​ជនសង្ស័យ​ទាំង​៣​នាក់នោះ ជិះ​រថយន្ត​ម៉ាក​ទួរី​ស ម៉ាក Ssang yong ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2D-1371 ដែល​​ធ្វើ​ដំណើរ​ពី​ខេត្តបាត់ដំបងទៅរាជធានី​ភ្នំពេញ។

​ជនសង្ស័យ​ទាំង​៣​នាក់​​នេះ ១-​ឈ្មោះ សំ សា​រឿ​ន អាយុ​៥៩​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត ២-ឈ្មោះ យ័ន្ត មុំ អាយុ​៣៦​ឆ្នាំ ជា​ប្រ​ព​ន្ឋ​ឈ្មោះ សំ សា​រឿ​ន ទាំង​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ មាន​ទីលំនៅសង្កាត់​ទួល​សង្កែ ខ​ណ្ឌឫ​ស្សី​កែវ ​រាជធានី​ភ្នំពេញ និង​៣-​ឈ្មោះ មី រ៉ែ​ម អាយុ​៤៥ឆ្នាំ មាន​ទីលំនៅភូមិ​កណ្តាល ឃុំ​ពា​ន្ត​រោង ស្រុកស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង។

ក្រោយចាប់ខ្លួន និងដកហូតវត្ថុតាង ជនសង្ស័យទាំងនេះត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមនីតិវិធី៕វិសាលv_0251