សាហាវមែន! កូនប្រុស​តិរច្ឆាន​ កាត់ក្បាល​ម្តាយ​ដោយ​ចោទថា​ មិនមែន​មនុស្ស​

បរទេស៖ គួរឲ្យរន្ធត់និងតក់ស្លុតណាស់នៅពេលដែលស្ត្រីម្នាក់ត្រូវបានកូនប្រុសតិរច្ឆានកាត់ក្បាលសម្លាប់ដោយគេចោទម្តាយថាប្រើសរីរាង្គសិប្បនិម្មិត។

ហេតុការណ៍ដ៏សាហាវនេះកើតឡើងនៅក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក ជនសង្ស័យមានអាយុ៤០ឆ្នាំឈ្មោះ Matthew Skalitzky បានសម្លាប់ម្តាយបង្កើតឈ្មោះ Jane Skalitzky បន្ទាប់ពីគេជឿថាស្ត្រីជាម្តាយមិនមែនជាមនុស្សទេហើយជននេះបានប្រាប់ទៅនារីម្នាក់ជាមិត្តភក្តិដែលមកលេងផ្ទះគេនៅថ្ងៃកើតហេតុនោះផងដែរទើបនារីនោះប្រ ញាប់រាយការណ៍រឿងនេះទៅប៉ូលីសនៅពេលដែលឃើញ Matthew សម្លាប់ម្តាយខ្លួនឯងដេកស្លាប់ក្នុងផ្ទះយ៉ាងព្រៃផ្សៃហើយគេមិនបានរត់ទៅណាទេហាក់ដូចជាមនុស្សគ្មានសតិនៅអង្គុយទ្រឹងរហូតដល់ប៉ូលីស មកដល់។

បន្ទាប់ពីត្រូវប៉ូលីសឃាត់ខ្លួនសាកសួរ Matthew និយាយថា ម្តាយគាត់មិនមែនជាមនុស្សពិតទេទើបគេកាត់ ក្បាលសម្លាប់ចោលបែបនេះ ក្រោយមកប៉ូលីសក៏ចាប់ខ្លួនគេយកទៅឃុំរហូតដល់តុលាការសម្រេចថាជននេះអាចនៅក្រៅឃុំបានដរាបណាបង់ប្រាក់ធានាខ្លួនចំនួន១លានដុល្លារ៕

សាហាវមែន! កូនប្រុស​តិរច្ឆាន​ កាត់ក្បាល​ម្តាយ​ដោយ​ចោទថា​ មិនមែន​មនុស្ស​