ដំឡូង​«ដោះ​ក្រមុំ» ផ្អើល​អស់​ហ្វេសប៊ុក!

រូបភាពចំនួន៣សន្លឹក នៅក្នុងចុងសប្ដាហ៍នេះ ដែលត្រូវក្រុមអ្នកប្រើប្រាស់​បណ្ដាញសង្គម ភ្ញាក់ផ្អើល និង​ធ្វើការ​ចែក​រំលែក ជាបន្តបន្ទាប់​យ៉ាងសន្ធឹកសន្ធាប់នោះ មានចំណងជើងជាទូទៅថា «ដំឡូងដោះក្រមុំ»។ តាមពិតទៅ វា​ជា​រូបថត​របស់​តារា​សម្ដែង កញ្ញា ដេនី ដ៏ស៊ិចស៊ី ចុះទៅទិញដំឡូង នៅតាមដងផ្លូវ ហើយត្រូវបានទំព័រហ្វេសប៊ុកផ្សេងៗ ចម្លង និងយកទៅបង្ហោះពាសពេញ បង្កភាព​ល្បីល្បាញ​ឲ្យ​តារា​ស្ត្រី កាន់​តែ​ខ្លាំង​ឡើង។
ដំឡូង​«ដោះ​ក្រមុំ» ផ្អើល​អស់​ហ្វេសប៊ុក!
រូបថតរបស់កញ្ញា ដេនី ចុះទិញដំឡូង នៅតាមផ្លូវ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកចែករំលែកតៗគ្នា។ (រូបថតហ្វេសប៊ុក)

រូបភាពខាងលើ (ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់មកចុះផ្សាយ តែពីរសន្លឹក) បានបង្ហាញពី​សកម្មភាព ចុះទិញដំឡូងរបស់តារាសម្ដែងខ្មែរ ដ៏ស៊ិចស៊ីម្នាក់ ដែលធ្លាប់ថតឲ្យផលិតកម្មសាន់ដេ និងផលិតកម្ម​ថោន កញ្ញា ដេនី។ រូបថតដែលបង្ហោះ នៅលើគណនីរបស់នាង «Denny Kwan» ហើយទំនងជា​ត្រូវ​បាន​ដក​ចេញវិញ ក្នុងពេលបន្ទាប់មកនោះ បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង ដល់បណ្ដាអ្នកប្រើប្រាស់​បណ្ដាញ​សង្គម ជាពិសេសធ្វើឲ្យទំព័រហ្វេសប៊ុក (មានលក្ខណៈជាឯកជន) មួយចំនួនយកទៅបង្ហោះបន្ត ជំរុញការភ្ញាក់​ផ្អើល​កាន់​តែ​​ខ្លាំង​ឡើង។

បើទោះជាចំណងជើង ដែលទំព័រឯកជន បានយករូបនាងទៅបង្ហោះ ដាក់ឈ្មោះថា «នេះជាដំឡូងអ្វី» ឬ«ឈប់​ជួយទិញ ដំទ្បូងធម្មជាតិមីងៗ សិន ញាំុជាមួយទឹកឃ្មុំ ឆ្ងាញ់ណាស់» នោះក៏ដោយ តែចំណងជើងនេះ ហាក់​គ្រាន់តែជាភាសាបំបាំងមុខ ដើម្បីឲ្យអ្នកផងចាប់អារម្មណ៍ ពីដើមទ្រូងដ៏ទ្រលុកទ្រលន់ ប៉ោងព្រហើនងើប​មក​មុខ របស់តារាសម្ដែងនោះប៉ុណ្ណោះ។ មិនខុសទេ ព្រោះនៅគ្រប់ការផ្ដល់មតិ ឬការចែករំលែក ក្រុមអ្នកប្រើ​ប្រាស់​ហ្វេសប៊ុក សុទ្ធតែសរសេរបញ្ចើចសរសើរ ឬរិះគន់ ដាក់ការយកចិត្តទុកដាក់ ទៅលើរូបរាងស៊ិចស៊ី របស់​កញ្ញា ដេនី តែមួយមុខគត់។

តាមពិតទៅ រូបភាពទាំងនេះ គ្រាន់តែជាផ្នែកមួយ នៃភាពស៊ិចស៊ីមិនចេះរីងស្ងួត របស់តារាសម្ដែងប៉ុណ្ណោះ។ ដក​ស្រង់សម្ដី ដោយ«ភ្នំពេញប៉ុស្ដ៍» ដែលជាសារព័ត៌មាន​ក្នុងស្រុកមួយ កញ្ញា ដេនី បាន​ថ្លែងឲ្យដឹង​ថា៖ «រូបភាព​ស៊ិចស៊ី​ប៉ុ​ណ្ណឹង​ មិនទាន់​បំពេញ​មហិច្ឆតា របស់​ខ្ញុំ​នោះ​ទេ នៅ​​មាន​លើសនេះទៀត​។ ប្រសិន​បើ​មិន​ហ៊ាន​បញ្ចេញ​ភាព​សិចស៊ី​ ក៏​គ្មានភាព​ទាក់ទាញ​ដែរ។​»។

សូមជម្រាបជូនថា ចម្រៀងកាយវិការចុងក្រោយគេ ដែលនាងបានសម្ដែង ហើយទើបនឹងចេញផ្សាយ ជា​សាធារណៈ​កាលពីពេលថ្មីៗនេះ មានចំណងជើងថា «ប្តីខ្ញុំចាស់ តែលួចក្បត់ខ្ញុំ» របស់ផលិតកម្មថោន។

ដោយការអះអាង យ៉ាងមុតមាំថា វាជាការថតរូប ខើចលើបញ្ចេញក្រោម តាមបែបសិល្បៈនោះ តារាសាច់ខ្ចី បាននិយាយបញ្ជាក់ថា ភាពស៊ិចស៊ីនេះដើម្បីការថតស្ពតពាណិជ្ជកម្ម ឬការសម្ដែងធម្មតា ប៉ុន្តែតារាវ័យ២១ឆ្នាំ​រូបនេះ មិនបានប្រាថ្នា ចង់​ថតភាពយន្ដស្រើបស្រាល នោះឡើយ។ កញ្ញា ដេនី បានអះអាងទៀតថា៖ «ខ្ញុំ​ចូល​សិល្បៈ​ មិនមែន​ដើម្បីយក​សិល្បៈ​ជាឈ្នាន់ ដើម្បី​បង្ហាញភាព​សិចស៊ី​ ទាក់ទាញអ្វី​នោះ​ទេ។ វា​មក​ពី​ការ​ស្រឡាញ់​​បាន​ជា​ខ្ញុំចូល ហើយ​ពេល​នេះ​ ក៏​មាន​ការងារ​សិល្បៈ​ច្រើន​ដែរ ក្រៅពី​ថត​ស្ប៉ត ​និង​សម្តែង​ចម្រៀង​ខារ៉ាអូខេ ​ឲ្យ​​​ផលិតកម្ម​​ថោន និង​សាន់ដេ។»៕

ដំឡូង​«ដោះ​ក្រមុំ» ផ្អើល​អស់​ហ្វេសប៊ុក!


ដំឡូង​«ដោះ​ក្រមុំ» ផ្អើល​អស់​ហ្វេសប៊ុក!


ដំឡូង​«ដោះ​ក្រមុំ» ផ្អើល​អស់​ហ្វេសប៊ុក!