«បាក់​ស្បាត»​អស់​មួយ​ជីវិត ព្រោះ​អ្នកគ្រូ​ស៊ិចស៊ី​ចាប់​រួម​ភេទ​៥០ដង


នាង ខារ៉ូលីន ប៊ើរិមេន (Caroline Berriman) អាយុ៣០ឆ្នាំដ៏ស៊ិចស៊ី​ម្នាក់ បាន​ប្រព្រឹត្តិ​កំហុស​ដ៏​ធ្ងន់ធ្ងរ នៅ​ក្នុង​វិជ្ជាជីវៈ​ជា​គ្រូ​បង្រៀន​របស់​នាង ដោយបានចាប់កូនសិស្សជំទង់អាយុ១៥ឆ្នាំ នៅក្នុងសាលារៀន រួមរ័ក្ស​ភិសម័យ មិន​តិច​ជាង​៥០ដង។
«បាក់​ស្បាត»​អស់​មួយ​ជីវិត ព្រោះ​អ្នកគ្រូ​ស៊ិចស៊ី​ចាប់​រួម​ភេទ​៥០ដង

នាង ខារ៉ូលីន ប៊ើរិមេន អតីតគ្រូបង្រៀនវ័យក្មេង ដ៏ស៊ិចស៊ីមួយរូប។ (រូបថតហ្វេសប៊ុក)

អ្នកគ្រូដែលមានរូបរាង ដ៏ស្រស់បវរម្នាក់នេះ ជាសាស្ត្រាចារ្យ នៅសាលា «Abraham Moss Community School» ស្ថិតក្នុងក្រុង មេនឆេស្ទ័រ (Manchester ចក្រភពអង់គ្លេស)។ នាង ខារ៉ូលីន ប៊ើរីមេន ខ្លួននាង​បាន​សារភាព ពីទំនាក់ទំនងផ្លូវភេទ ជាមួយសិស្សរបស់នាង ដែលមានអាយុទើបនឹង១៥ឆ្នាំមួយរូប។ នេះបើតាម​ការរាយការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើល របស់សារព័ត៌មានក្នុងតំបន់ ឈ្មោះ «Manchester Evening News» និង​សារព័ត៌មាន​អង់គ្លេស ដ៏ធំមួយទៀត ឈ្មោះ «The Telegraph»។

សារព័ត៌មានទាំងនោះ បានអះអាងថា សេចក្ដីសារភាពរបស់នាង ខារ៉ូលីន អាចជួយឲ្យនាង ជៀសផុតពី​ការ​ផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ។ ស្ត្រីអតីតគ្រូបង្រៀន បានទទួលកំហុស និងការទទួលខុសត្រូវ នៅក្នុង​សំនុំ​រឿង​នេះ ប៉ុន្តែនាងត្រូវបានចៅក្រម កំហិតឲ្យនាងធ្វើការ ដើម្បីជាប្រយោជន៍សាធារណៈ ចំនួន២៥០ម៉ោង ឲ្យ​បង់​ប្រាក់​ពិន័យមួយចំនួន និងហាមមិនឲ្យទៅក្បែរ កូនសិស្សជំទង់នោះទៀត ជារៀងរហូត។

រួមភេទជាង៥០ដង...

តុលាការបានចាត់ទុកថា នាង ខារ៉ូលីន ប៊ើរីមេន បានរំលោភលើជំនាញ និងវិជ្ជាជីវៈរបស់ខ្លួន បន្ទាប់ពី​នាង​បាន​បង្ខំ ឲ្យយុវសិស្សអាយុ១៥ឆ្នាំ រួមភេទជាមួយនាង។ យុវជនជំទង់ បានទទួលស្គាល់ដែរ ពីទំនាក់ទំនងមិន​ធម្មតា​នេះ ហើយបានអះអាងថា បានរួមភេទមិនតិចជាង៥០ដងឡើយ ជាមួយអ្នកគ្រូរបស់ខ្លួន ដោយគ្មានការពារ (ពាក់​ស្រោម) អ្វីទាំងអស់។ អ្នកគ្រូធ្លាប់បាននិយាយ ប្រាប់យុវសិស្សនេះថា នាងបានធ្លាក់ខ្លួន មានផ្ទៃពោះ។ ហេតុការណ៍ទាំងនេះ បានធ្វើឲ្យយុវសិស្ស ពោលក្នុងសវនាការថា៖ «បានបាក់ស្បាតអស់មួយជីវិត»។

គួររំលឹកឡើងវិញថា បន្ទាប់ពីទំនាក់ទំនងស្នេហាខុសទំនង ដ៏អាថ៌កំបាំង ត្រូវបានបែកធ្លាយនោះ នាង ខារ៉ូលីន ត្រូវបានព្យួរពីតួនាទីជាគ្រូបង្រៀន ហើយត្រូវបានបណ្ដេញចេញ ពីសាលារៀន «Abraham Moss Community School» ខណៈយុវសិស្សរងគ្រោះ ក៏បានដូរសាលារៀនរបស់ខ្លួន ទៅកន្លែងផ្សេងដែរ៕