រុក្ខជាតិ ៦ យ៉ាង​ព្យាបាល​អាការ​ឈឺសន្លាក់

Sanofi

​​អ្នកមាន​ជំងឺ​សន្លាក់​ចូលចិត្ត​ការព្យាបាល​ដោយ​ឱសថ​បុរាណ​ជាជាង​ថ្នាំពេទ្យ ​ព្រោះ​ឱសថ​បុរាណ​មួយចំនួន​ក៏មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​នឹង​ថ្នាំ​ព្យេ​ដែរ​ជាពិសេស​ជំងឺ​សន្លាក់​រ៉ាំរ៉ៃ ។ ស្របគ្នា​នេះដែរ​ឱសថ​បុរាណ​មួយចំនួន​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិនបើ​ទទួលទាន​មិនបាន​ត្រឹមត្រូវ ដូចនេះ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាមុនសិន ។​

១-​ប្រទាល​កន្ទុយក្រពើ​
​ប្រទាល​កន្ទុយក្រពើ​មានគុណ​ប្រយោជន៍​ជួយ​ផ្សះ​មុខរបួស​ដូចជា រលាត់ស្បែក និង​រលាក​កម្តៅថ្ងៃជាដើម ។ លើសពីនេះ​ការទទួល​ទាន​ប្រទាល​កន្ទុយក្រពើ​ក៏​អាចជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​បានដែរ ។ អ្នក​គួរតែ​រក្សាទុក​ជែ​ល​ប្រទាល​កន្ទុយក្រពើ ១ ដប ក្នុង​ទូ​ថ្នាំ​ព្រោះថា​វា​មាន​ប្រសិទ្ធ​ភាពមិន​ចាញ់​ថ្នាំពេទ្យ​នោះទេ ។ ចំពោះ​ជំងឺ​សន្លាក់​អ្នកជំងឺ​គួរ​លាប​ជែ​ល​នេះ​លើ​ផ្នែក​សន្លាក់​ត្រង់​បរិវេណ​ដែល​ឈឺ ។​

២-​ស្លឹក​ប្រេងខ្យល់​ ​ ​ ​
​ស្លឹក​ប្រេងខ្យល់​ត្រូវបាន​គេ​ចម្រាញ់​ធ្វើជា​ថ្នាំ​ប្រភេទ​លេប និង លាប​លើ​ស្បែក ។ ស្លឹក​ប្រេងខ្យល់​អាច​ប្រើ​សម្រាប់​ព្យាបាល​អាការ​ឈឺសន្លាក់ ព្រោះ​វា​មាន​សារធាតុ​តាន់​នី​ន (Tannins) ដែលមាន​គុណសម្បត្តិ​កាត់បន្ថយ​អាការ​ហើម និង ឈឺចាប់ ។​

៣-​ខ្ញី​
​ខ្ញី​មិន​ត្រឹមតែ​ជា​អាហារ​សម្រាប់​ទទួលទាន​នោះទេ វា​ក៏​អាច​ប្រើ​ជា​ថ្នាំ​ព្យាបាល​អាការ​រលាក​បានដែរ ។ តាម​ការស្រាវជ្រាវ​នាពេល​ថ្មីៗ​នេះ​បានឱ្យដឹងថា ខ្ញី​អាច​កាត់បន្ថយ​អាការ​ហើម​សន្លាក់​ប្រភេទ​រ៉ាំរ៉ៃ ។​

៤-«​តែ​» បៃតង​
«​តែ​» បៃតង​ជា​ភេសជ្ជៈ​ពេញនិយម​ទូទាំង​ពិភពលោក​មិនតែប៉ុណ្ណោះ​វា​ក៏​ជា​ថ្នាំ​ព្យាបាល​អាការ​រលាក​សន្លាក់​បាន​ដែរ ។ អ្នក​អាច​ផឹក «​តែ​» បៃតង​ក្នុង​ទម្រង់​ជា​ភេសជ្ជៈ​ថ្នាំ​គ្រាប់ ឬ ថ្នាំលាប ។ តាម​ការស្រាវជ្រាវ​អំពី​គុណប្រយោជន៍ «​តែ​» បៃតង​ជាច្រើន​បញ្ជាក់ថា​វា​មាន​ប្រសិទ្ធភាព​អាច​ព្យាបាល​ទាំង​ជំងឺ​សន្លាក់​រ៉ាំរ៉ៃ និង ការឈឺ​តាម​គន្លាក់​សន្លាក់ ។​

៥-​រមៀត​
​មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​សម្រាប់ធ្វើ​ម្ហូប​ដ៏​មានឱជារស​នោះទេ រមៀត​ក៏​អាច​ដើរតួ​ជា​ឱសថ​ព្យាបាល​រោគ​ដែរ ។ តាម​ការស្រាវជ្រាវ​រប​ស់ NCCAM បាន​រកឃើញថា​រមៀត​អាចជួយ​ព្យាបាល​ការឈឺចាប់​សន្លាក់​បាន​យ៉ាងមាន​ប្រសិទ្ធភាព ។ លើសពីនេះ​ឆ្លងតាម​ការពិសោធ​ជាមួយ​សត្វ និង មនុស្ស​នាពេល​ថ្មីៗ​នេះ​ក៏បាន​បង្ហាញដែរ​ថា​ការទទួល​ទាន​រមៀត​អាចជួយ​ពន្យឺត​ការវិវឌ្ឍ​នៃ​ជំងឺ​សន្លាក់ ជាពិសេស​ជំងឺ​សន្លាក់​រ៉ាំរ៉ៃ ។​

៦-​សម្បក​ដើម​សូល (Willow) សម្បក​ដើម​សូល​ជា​ឱសថ​ចំណាស់​ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​អាការ​រលាក​ច្រើន​ប្រភេទ ។ នៅ​សម័យ Hippocrates គេ​ព្យាបាល​ជំងឺ​រលាក​ដោយ​ទំពា​សម្បក​ដើម​សូល​តែម្តង ។សម្បក​ដើម​សូល​អាច​កាត់បន្ថយ​អាការ​ឈឺចាប់​សន្លាក់​រ៉ាំរ៉ៃ​ច្រើន​កន្លែង​ដូចជា ជង្គង់ ខ្នង ត្រគាក និង ក ជាដើម ។ អ្នក​អាច​ទទួលទាន​ជា​ទម្រង់​ថ្នាំលេប «​តែ​» ឬ ថ្នាំ​គ្រាប់​ប៉ុន្តែ​សូមកុំ​ទទួលទាន​លើស​កម្រិត ព្រោះ​វាអាច​ផ្តល់​ផលប៉ះពាល់​ផ្សេងៗ​ដូចជា ឡើង​កន្ទួល​ក្រហម និង ជំងឺ​រលាក​ផ្សេងៗ ។​

​ទោះជា​យ៉ាងណា​កត្តា​សំខាន់​គួរ​ឈ្វេងយល់​ពី​ផល​រំខាន​នៃ​ឱសថ​បុរាណ​ដោយ​ធ្វើការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាមុនសិន និង បន្ត​ការ​ទទួលទាន​ថ្នាំពេទ្យ​តាម​វេជ្ជបញ្ជា ។ ជាងនេះទៀត​អ្នក​ក៏​អាច​សាកល្បង​វិធី​ផ្សេងទៀត​បានដែរ​ដូចជា ៖
-​ម៉ាស្សា​
-​ស្អំ​ទឹក​ត្រជាក់ ឬ ទឹក​ក្តៅ​
-​ការហាត់​ប្រាណ​អ៊ែ​រ៉ូ​ប៊ិក​
-​ការព្យាបាល​តាម​របប​អាហារ ៕

Related