មើល​តាម​ម្រាមដៃ អាច​ដឹង​ពី​ច​រឹត​អ្នក​

មើល​តាម​ម្រាមដៃ អាច​ដឹង​ពី​ច​រឹត​អ្នក​

​តើ​អ្នក​ជឿ​ទេ​ថា ម្រាមដៃ​អ្នក អាច​បញ្ជាក់​ថា អ្នក​ជា​មនុស្ស​ប្រភេទ​ណា​បាន​? បើ​អ្នក​មិន​ជឿ អ្នក​អាច​មើល​តាម​ទង្រង់ របស់​ម្រាមដៃ​ខាងក្រោម​នេះ ហើយ​មើល​ពី​អត្ថន័យ​របស់​វា នោះ​អ្នកនឹង​អាច​ដឹង​ច្បាស់​ថា វា​ពិត ឬ​មិន​ពិត​ហើយ​។​

1.​    ​មនុស្ស​ដែល​មាន​ម្រាមដៃ​ប្រភេទ A ជា​មនុស្ស​ដែល ៖
•​    ​នៅពេលដែល​មិន​សប្បាយចិត្ត មិន​ចូល​ចិត្ត​ប្រាប់​អ្នក​ដទៃ​ឡើយ ហើយ​តែងតែ​ធ្វើខ្លួន ជា​មនុស្ស​ដែល​ខ្លាំង មិន​ចូល​ចិត្ត​ឲ្យ​អ្នកដ​ទៃមក​អាណិត​ទេ​។​
•​    ​ជា​មនុស្ស​ដែល​ចេះ​ជួយ​យកអាសារ​មិត្តភក្តិ ហើយ​មិន​ក្បត់​មិត្តភក្តិ​ឡើយ​។​
•​    ​ជា​មនុស្ស​ដែល​ប្រកាន់​យុត្តិធម៌ មិន​ចូល​ចិត្តការ​កុហក​ភូតភរ មិន​ចូល​ចិត្ត​លាក់​ពុត មិន​មាន​ពុតត្បត់​។​
•​    ​ចូល​ចិត្ត​ធ្វើ​ជា​មនុស្ស​ដែល​ខ្លាំង ហើយ​ស្ងៀមស្ងាត់​។​
•​    ​ជា​មនុស្ស​ដែល​តែងតែ​ទើសចិត្ត​លើ​វត្ថុ ឬ​រឿង​គ្រប់យ៉ាង​។​
•​    ​ជា​មនុស្ស​ដែល​មានចិត្ត​ល្អ ចូលចិត្ត​ជួយ​អ្នកដទៃ​ដោយ​ក្តីពេញចិត្ត​។​

2.​    ​មនុស្ស​ប្រភេទ B ជា​មនុស្ស​ប្រភេទ​ដែល ៖
•​    ​មិន​ចូល​ចិត្ត​ទៅ​និយាយ​ជាមួយ​អ្នក​ដទៃ​មុន​។​
•​    ​ជា​មនុស្ស​ដែល​ស្មោះ​នឹង​ស្នេហា បើ​ស្រឡាញ់​នរណាម្នាក់ នឹង​ចងចាំ​ជានិច្ច​។​
•​    ​ជា​មនុស្ស​ដែល​មិនចេះ​ប្រកាន់​ច្រើន ហើយ​តែងតែ​អត់ឱន​ឲ្យ​អ្នកដទៃ​។​
•​    ​ហើយ​បើ​សម្រេចចិត្ត​ចង់​ធ្វើ​អ្វីមួយ នឹង​តស៊ូ​ធ្វើ​ដល់​ទីបញ្ចប់​។​
•​    ​ជា​មនុស្ស​ដែល​មិន​ងាយ​ឆេវឆាវ ទោះបីជា​ខឹង​នរណា​ក៏​ដោយ ក៏​មិន​បញ្ចេញ​មក​លើ​មុខ​ដែរ​។​
•​    ​មាន​ច​រឹត​រឹង​ពឹង មាន​មាត់រឹង ប៉ុន្តែ​ឆាប់​ឈឺចិត្ត​ខ្លាំងណាស់​។​
•​    ​ចូលចិត្ត​ស្រមើល​ស្រមៃ ហើយ​ចង់ឲ្យ​មនុស្ស​ស្រលាញ់ និង​មើលថែទាំ​គេ​។​

3.​    ​មនុស្ស​ប្រភេទ C ជា​មនុស្ស​ដែល ៖
•​    ​ងាយ​រំភើបចិត្ត​។​
•​    ​ឆាប់​ខឹង និង​ឆាប់​បាត់ ហើយ​មិន​ចងគំនុំ​ឡើយ​។​
•​    ​ហើយ​បើ​អ្នក​ធ្វើ​ល្អ​ចំពោះ​គេ គេ​នឹង​ចងចាំ​ទុក​ជា​និច្ច  ហើយ​សងគុណ​អ្នក​ទៀតផង​។​
•​    ​មានចិត្ត​អំណត់​ណាស់ មានរឿង​អ្វី​ក៏​ទទួលខុសត្រូវ​ខ្លួនឯង​ដែរ​។​
•​    ​ចូលចិត្ត​ភាពស្មោះត្រង់ មិន​ចូល​ចិត្ត​គេ​កុហក​។​
•​    ​មាន​ចិត្តទន់ ទោះបី​ខឹង​អ្នកដទៃ​យ៉ាងណាក៏ដោយ ក៏​លើកលែង​ទោស​ឲ្យគេ​ដែរ  នៅពេលដែល​គេ​សុំទោស​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។