ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​១៦​) ដេត ភូមិន្ទ​ ថើប​ស្រទន់?


ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​១៦​) ដេត ភូមិន្ទ​ ថើប​ស្រទន់?

ភាគ​ទី​១៦

«ហើយ​បង​ឯង​នាំ​ខ្ញុំ​ទៅ​ណា?!»
គេ​ញញឹម សម្លឹង​មក​រក​​បបូរមាត់​ពណ៌ស៊ីជម្ពូរ​ដែល​មិនទាន់​ទាំង​បាន​លុប​មុខ​ សំអិតសំអាង​អ្វី​ ហើយ​ពី​ក្រោម​ចង្កា​តូច​ស្រួច​នោះ គឺ​ទ្រូង​ដង្ហក់​របស់​នាង​​ដែល​ភ័យ​ព្រួយ​គ្មាន​ទិស​តំបន់។
គេ​ញញឹម​នៅ​ចំពោះ​កែវភ្នែក​​ខ្វល់ខ្វាយ​ដែល​នាង​បាន​សម្លឹង​មក ​និង​ដៃ​ទាំងពីរ​ដែល​នាង​ខំ​រារាំង​​ការពារ​ខ្លួន​។
«ដេត ​ភូមិន្ទ នៅ​ហ្នឹង​ហើយ ខ្លាច​អី​ទៀត?!»
គេ​សួរ​នាង​ស្រាល​ៗ ធ្វើ​ឱ្យ​ភ្នែក​នាង​បែរជា​ឆ្លេឆ្លា​ ម្តង​ភិតភ័យ ម្តង​រំភើប​​។

អ្វី​ដែល​ស្ថិត​នៅ​ក្នុង​អារម្មណ៍​របស់​គេ​និង​នាង​ គឺ​ដូចគ្នា​ រំភើប​យ៉ាង​ចម្លែក ​ត្រេកត្រអាល​នឹង​ការ​ដែល​បាន​នៅ​ក្បែរ​គ្នា ​ផ្តល់​ដង្ហើម​ឱ្យ​គ្នា​ទៅវិញ​ទៅមក​នេះ ​ខុស​តែ​បន្តិច គឺ​ខុស​ត្រង់​ថា​ នាង​ជា​មនុស្ស​ស្រី​ហើយ​មើល​ពី​ក្រៅ​ទៅ នាង​កុំ​ថា​ឡើយ​ធ្លាប់​បាន​នៅ​ជិត​មនុស្ស​ប្រុស​ស្និទ្ធ​ស្នាល​យ៉ាង​នេះ ប៉ុន្តែ​សូម្បី​ធ្លាប់​ឱ្យ​បេះដូង​ទៅ​អ្នក​ណា​ក៏​សឹង​ថា​គ្មាន​ផង​។
«គេ​និយាយ​គ្រប់គ្នា​ថា​ បង​ឯង​ជា​ព្រាននារី​!»
ដំណាក់កាល​ដែល​ស្នេហា​លុកលុយ​ពេញ​ខ្លួន​ហើយ​ សម្តី​មិន​ចេះ​គិត​នៅតែ​និយាយ​ចេញ​មក​បាន​រូច​ទៀត?
ជា​ប្រភេទ​សម្តី​គ្មាន​បានការ ​គ្មាន​ការ​ក្រែងចិត្ត​​ក្រែង​ថ្លើម​ ជួន​ធ្វើ​ឱ្យ​គេ​នឹកខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ  ​តែ​ជួន​ក៏​ធ្វើ​ឱ្យ​គេ​ស្រលាញ់​ភ្លេច​នាង​ម៉េច​នឹង​បាន?។

គេ​ប្រែ​ទឹក​មុខ ធ្វើ​ហាក់​ដូច​ខឹង​សម្បារ​ ហើយ​និយាយ​ទាំង​ងើយ​មុខ​សោះអង្គើយ​៖
«មិន​ទៅ​ស្រលាញ់​ពួក​វា​អស់​នោះ​ទៅ​អ៊ីចឹង?!»
គេ​នេះ​ពិត​ជា​ទទឹងទិស​ សម្តី​ពេល​អន់​ចិត្ត​​ក៏​ពិត​ជា​បង្ហាញ​មក​ទាំង​ដុល​​ដាក់​នាង​វិញ​​ដែរ ​បាន​ជា​ស្រី​តូច​ជ្រួញ​ចិញ្ចើម​ ហើយ​តបត៖
«ខ្ញុំ​ទៅ​មែន​អា​ឡូវ​ហ្នឹង!»
ភ្នែក​នាង​ក្រឡង់​ៗ​នៅ​ចំពោះ​មុខ​បបូរ​មាត់​គេ​​ដែល​ខាំ​ចូល​គ្នា​ ហើយ​មិន​ដល់​មួយ​ប៉ប្រិច​ភ្នែក​ផង ​គេ​ក៏​ឱន​ទៅ​ ហើយ​លេប​យក​បាន​បបូរ​មាត់​របស់​នាង​ទាំង​ស្រុង​មក​គ្រប់គ្រង​ក្នុង​បេះដូង។

 

ចុចអានភាគទី១៦ទាំងស្រុង!

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​១៦​) ដេត ភូមិន្ទ​ ថើប​ស្រទន់?

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ