ជក់បារី​លើសពី ៥ ឆ្នាំ​ហើយ ចង់​ផ្តាច់​វា​វិញ អត្ថបទ​នេះ​អាច​ជួយ​អ្នក​បាន​

ជក់បារី​លើសពី ៥ ឆ្នាំ​ហើយ ចង់​ផ្តាច់​វា​វិញ អត្ថបទ​នេះ​អាច​ជួយ​អ្នក​បាន​

​បញ្ហា​សួត គឺជា​បញ្ហា​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត មិន​ខ្វល់​ថា​អ្នក​ជា​អ្នក​ជក់បារី ឬ​អត់​នោះទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បញ្ហា​ទាំងនេះ​អាច​កាន់តែ​ធ្ងន់ធ្ងរ បើសិនជា​អ្នក​ជា​មនុស្ស​ជក់បារី ដូច្នេះ  សួត​អ្នក​ពិតជា​នឹង​ខូចខាត​ជា​មិន​ខាន​ទេ​។ ​សំណាង​ដែរ មាន​រូបមន្ត​បែប​ធម្មជាតិ​មួយ ដែល​អាច​ជួយ​សម្អាត​សួត​អ្នក បាន​យ៉ាង​ល្អ​ក្នុង​រយៈពេល​តែ  ៧២ ម៉ោង​។

​អ្នក​ដែល​ជក់បារី​រយៈពេល​ច្រើនជាង ៥ ឆ្នាំ ច្រើនតែ​ជួប​បញ្ហា​រលាក​ទង​សួង និង​ក្អក​ជា​ញឹកញាប់​។ ប៉ុន្តែ គ្រឿងផ្សំ​ខាងក្រោម​នេះ នឹង​អាចជួយ​លាង​សម្អាត និង​ផ្តល់​ជីវិត​ឡើងវិញ​ដល់​សួត តាម​បែប​ធម្មជាតិ​តែ​ម្តង​។

​គ្រឿងផ្សំ​
•​    ​ខ្ទឹម​ស ៤០០ ក្រាម​
•​    ​ស្ករត្នោត ៤០០ ក្រាម​
•​    ​ទឹក​មួយ​លីត្រ​
•​    ​រ​មៀត ២ ស្លាបព្រា​កាហ្វេ​
•​    ​មើម​ខ្ញី​មួយ​ដុំ​តូច​។​

​ការណែនាំ​
​ចូរ​ចាក់ទឹក និង​ស្ករត្នោត​ក្នុង​ចាន​មួយ ហើយ​កម្តៅ​វា​រហូតដល់​ពុះ​។ បន្ទាប់មក ចូរ​បន្ថែម​ខ្ញី និង​និង​ខ្ទឹមស​ក្នុង​ចាន​នោះ​។ បន្ទាប់មក ចូរ​ដាក់​ខ្ញី និង​រមៀត​ចូលគ្នា ហើយ​ដាំ​វា​រហូត​ដល់​ពុះ​។ ក្រោយមកទៀត  បន្ថយ​ភ្លើង​វិញ ហើយ​ទុក​ទឹក​នោះ​ឱ្យ​ត្រជាក់ ហើយក៏​អាច​ទុក​វា​ក្នុង​ទូរ​ទឹកកក​។

​របៀប​ប្រើប្រាស់​
​ចូរ​ញ៉ាំ​រូបមន្ត ដែល​បាន​ធ្វើ​រួច​ខាងលើ ពីរ​ស្លាបព្រា​បាយ​នៅ​ពេល​ព្រឹក និង​ដោយ​ពោះ​ទរ​ទេ ហើយពីរ​ស្លាបព្រា​ទៀត នៅ​រយៈពេល​ពីរ​ម៉ោង ក្រោយ​ញ៉ាំ​អាហារ​ចុងក្រោយ​រួច​។ ​ពិតណាស់ អ្នក​គួរតែ​មាន​ភាព​សកម្ម​ខាង​រាងកាយ និង​ហាត់ប្រាណ​ដែរ​។ លើសពីនេះទៅទៀត ចូរ​ប្រាកដថា អ្នក​ចូលចិត្ត​ងូតទឹក​ក្តៅ​រាល់ថ្ងៃ​។ ការ​ងូតទឹក គួរតែ​កុំឱ្យ​យូរ​ជាង ២០ នាទី​អី​។ ការ​ងូតទឹក​ក្តៅ​ឧ​ណ្ឌៗ នឹង​ជួយ​រាងកាយ​ប ញ្ចេ​ញ​ជាតិពុល​បាន​យ៉ាង​ងាយ​៕
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។