នី​ហ្សា បុប្ផា​ដងស្ទឹង​ពោធិ៍សាត់ ប្រើ​សំនៀង លួងលោម​អារម្មណ៍​ទស្សនិកជន​

នី​ហ្សា បុប្ផា​ដងស្ទឹង​ពោធិ៍សាត់ ប្រើ​សំនៀង លួងលោម​អារម្មណ៍​ទស្សនិកជន​

​រាជធានី​ភ្នំពេញ : កញ្ញា ខូ សុគន្ធ​ធានី ហៅ​នី​ហ្សា បាន​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ​២០០៥​។ ដោយ​និស្ស័យ​ស្រឡាញ់​ចូល​ចិ​ត្ដរបស់​នាង​តាំងពី​កុមារភាព​ផង​នោះ កញ្ញា​បានការ​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​ទេពកោសល្យ​សមត្ថភាព​ទាំង​សម្ដែង និង​ច្រៀង​ដែលមាន​ការរីកចម្រើន​រលូន​ទៅមុខ​ជានិច្ច​ក្នុង​អាជីព​ជា​តារា​សម្ដែង និង​ច្រៀង​។​

 

​សំនៀង​ដែល​បន្លឺ​ចេញពី​បំពង់ក កញ្ញា​ខូ សុគន្ធ​ធានី ហៅ​នី​ហ្សា ជួនកាល​បទ​យេ​យេ​ញ័រញាក់​កន្ដ្រាក់​អារម្មណ៍ ជួនកាល​ទៀត​បទ​មនោសញ្ចេតនា​ល​ន្ល​ង់​លន្លោច​បាន​បម្រើ​អារម្មណ៍​ប្រិ​យ​មិ​ត្ដ ទស្សនិកជន ជា​រៀងរាល់​រាត្រី​នៅ​ភោជនីយដ្ឋាន “​បុប្ផា​ជាយដែន​”​។ ថ្វីដ្បិតតែ​នាង​ច្រៀង​មិនសូវ​បាន​ពីរោះ​ក៏ពិតមែន​តែ​នាង​មាន​រូប​សម្ពស្ស​ស្រស់ស្អាត​ផូរផង់​ប្រៀប​បីដូច​បុប្ផា​ក្រពុំ​មួយទង កំពុង​ចោល​ក្លិន​និង​គួរ​ជាទី​គយគន់​ធ្វើ​ឲ្យ​បុរស​កន្លង់​ទាំងឡាយ​ហើរ​ឆ្វែល​ក្បែរ​ប្រាណ​ប្រាថ្នា​ចង់ ថ្នាក់ថ្នម​ប្រលោម​សុំ​ស្នេហា​លើ​រូបនាង​ដែល​គេ​ស្គាល់​ថា ជា​តារា​សម្ដែង​កាយវិការ​ខារ៉ាអូខេ និង​ជា​តារាចម្រៀង​មួយរូប ពោរពេញ​ដោយ​ទេពកោសល្យ​សម្ដែង និង​មាន​កាយវិការ​រស់​រវើក​។ ប៉ុន្ដែ​នាង​ពុំទាន់​មាន​កេរ្ដិ៍ ឈ្មោះ​នៅឡើយ​ទេ ព្រោះ​នាង​មិនទាន់​មានឱកាស​បាន​ច្រៀង​ថត​ចូលក្នុង​កាស្សែត ឬ​ស៊ី​ឌី ប៉ុន្ដែ​កន្លងមក​ក្រៅពី​ច្រៀង​ជាប្រចាំ​ក្នុង​ភោជនីយដ្ឋាន និង​នៅតាម​រោងការ​នានា​នោះ នាង​ក៏​ធ្លាប់​មានឱកាស​បាន​ឡើង​ច្រៀង​ជា​កិ​ត្ដិ​យស​នៅលើ​ឆាក​ប្រគំ​តន្ដ្រី​ចុង​សប្ដាហ៍ របស់​ស្ថានីយទូរទស្សន៍ CTN​។​

 

​ក្រៅពីនោះ​នាង​តែង​បាន​ចូលរួម​សម្ដែង​ថត​កាយវិការ​ខារ៉ាអូខេ តាម​បទ​ចំរៀង​ឲ្យ​ផលិតកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស​ជាច្រើន​ដូចជា ផលិតកម្ម​ម៉ៃ​សា​ម៉េ​ត ផលិតកម្ម​បុប្ផា ផលិតកម្ម​តោ​មាស រៃ​មាស និង​ផលិតកម្ម​មួយចំនួនទៀត​។​

 

​កញ្ញា ខូ សុគន្ធ​ធានី មាន​ស្រុកកំណើត​នៅ​ស្រុក​សំពៅ​មាស ខេត្ដ​ពោធិ៍សាត់​។ នាង​មាន​បងប្អូន​៧​នាក់ ប្រុស​៣​នាក់ ស្រី​៤​នាក់ ហើយ​រូបនាង​ជា​កូន​ទី​៤​ក្នុង​គ្រួសារ​។ ទាក់ទិន​នឹង​ជីវិត​ផ្ទាល់ខ្លួន នី​ហ្សា បានបញ្ជាក់​យ៉ាងច្បាស់​ថា សព្វថ្ងៃនេះ នាង​មិនទាន់មាន​សង្សារ ឬ​ជាប់​ពាក់ព័ន្ធ​ពាក្យសំដី​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​នោះទេ ព្រោះ​នាង​យក​ចិ​ត្ដ​ទុកដាក់​តែ​នៅលើ​វិស័យ​សិល្បៈ​ចម្រៀង និង​សម្ដែង ឯ​រឿង​ស្នេហា​មិនទាន់​បានគិត​ទេ​។ តែ​ពុំមែន មានន័យថា នាង​គ្មាន​គេ​ស្រឡាញ់​នោះដែរ គឺមាន​បុរស​មិន​ថា​វ័យ​ចំណាស់ ឬ​ក្មេងស្ទាវ​ក​ម្លោះៗ​នោះទេ​បាន​តាម​ប្រលោម សុំ​សេចក្ដីស្នេហា​ពី​នាង​យ៉ាងច្រើន តែ​នាង​តែង​ឆ្លើយ​បដិសេធ​រហូត​៕

នី​ហ្សា បុប្ផា​ដងស្ទឹង​ពោធិ៍សាត់ ប្រើ​សំនៀង លួងលោម​អារម្មណ៍​ទស្សនិកជន​

នី​ហ្សា បុប្ផា​ដងស្ទឹង​ពោធិ៍សាត់ ប្រើ​សំនៀង លួងលោម​អារម្មណ៍​ទស្សនិកជន​