ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ត្រូវ​គេ​អារ​.ក​​សម្លាប់​នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ​ ក្នុ​ង​ខេត្ត​សៀម​រាប

ខេត្ត​សៀម​រាប​ ៖ តាម​ប្រភព​ព័ត៌​មាន​ជំហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា ​សពបុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញដេក​ស្លាប់​ដោយ​មានស្នាម​អារ.ក​នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ​ ក្នុង​ខេត្ត​សៀម​រាប​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ប្រហែង​ជាង​៦ព្រឹក​ ថ្ងៃ​ទី​៥ តុលា នេះ​។

សព​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ មាន​សាក់​លើ​ខ្លួន​ ហើយនៅ​ក្បែរ​សព​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​ស៊េរី​២០០៤ ពាក់​ស្លាក​លេខ​សៀម​រាប​១B០៤២៩ ។

ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ថា ករណី​នេះ​ជា​ករណី​អ្វីនៅ​ឡើយទេ ​ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ធ្វើ​កោសល្យ​វិច័យ​សព​៕