Liverpool ​បណ្ដេញ​ Rodgers ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ


Liverpool ​បណ្ដេញ​ Rodgers ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ

ហង្ស​ក្រហម Liverpool ​បាន​សម្រេច​ចិត្ត​បណ្ដេញ​អ្នក​ចាត់ការ​ Brendan Rodgers ​ចេញ​ពី​តំណែង​កាល​ពី​យប់​មិញ​នេះ ក្រោយ​ពី​លោក​ចំណាយ​ពេល​៣​ឆ្នាំ​កន្លះ​នៅ Anfield ។

 

Liverpool ​បណ្ដេញ​ Rodgers ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ

 

ក្លិប Liverpool ​បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ថា​លោក Rodgers ​ត្រូវ​បាន​ក្លិប​បណ្ដេញ​ចេញ ហើយ​ការ​សម្រេច​ចិត្ត​នេះ​ដែរ​គឺ​ជា​រឿង​ពិបាក​បំផុត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្លិប​មាន​ជំនឿ​ជាក់​ថា​ការ​បណ្ដេញ​អ្នក​ចាត់ការ​នេះ​ដែរ គឺ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ Liverpool ​ដើម្បី​ស្ដារ​ស្ថានការណ៍​ឡើង​វិញ។

 

បន្ទាប់​ពី​លោក Rodgers ​ចាកចេញ​នេះ​ដែរ បេក្ខភាព​អ្នក​ចាត់ការ​ថ្មី​ដែល​អាច​មក​ដឹក​នាំ​ហង្សក្រហម​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ហើយ​ដែរ​គឺ Jurgen Klopp អតីត​អ្នក​ចាត់ការ​ក្រុម Borussia Dortmund , Carlo Ancelotti ​អតីត​អ្នក​ចាត់ការ​ក្រុម Real Madrid ​ , Frank de Boer អ្នក​ចាត់ការ​ក្រុម Ajax , Walter Mazzarri ​អតីត​អ្នក​ចាត់ការ​ក្រុម Inter Milanនិង Jurgen Klinsmann ​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​អាមេរិក។

 

ចំពោះ​ពេល​វេលា​ប្រកាស​ជា​ផ្លូវការ​ថា​នរណា​ជា​អ្នក​ចូល​មក​ដឹក​នាំ Liverpool ​ជា​ថ្មី​នោះ នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ចុះ​បើ​តាម​គំនិត​ប្រិយមិត្ត​វិញ គិត​ថា​នរណា​ម្នាក់​សក្តិសម​ជាង​គេ?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ bbc