រឿងមួយចំនួនដែលមនុស្សស្រីតែងតែ​ធ្វើ​បន្ទាប់ពីបែកបាក់ស្នេហា

ការចែកផ្លូវគ្នា​មិនមែន​ជារឿងមួយលេងសើច​នោះទឡើយ ហើយវានឹងធ្វើឲ្យ​អ្នក​មាន​ការឈឺចាប់ខ្លាំងរហូតដល់ហ៊ានធ្វើរឿងមិនគប្បីទៀតផង។ មនុស្សស្រី​មួយចំនួន​ខ្លាច​ការ​រស់នៅ​​ក្នុង​ជីវិតឯកោ ហើយមានអារម្មណ៏​តែម្យ៉ាង​គត់គឺ គិតដល់ស្នេហាជាសំខាន់។ ខាងក្រោមនេះ​ជារឿងឆ្កួតៗ​ទាំង ១២យ៉ាងដែល​មនុស្សស្រីនឹងធ្វើក្រោយពេលបែក​បាក់គ្នា៖
 
រឿងមួយចំនួនដែលមនុស្សស្រីតែងតែ​ធ្វើ​បន្ទាប់ពីបែកបាក់ស្នេហា
នៅតែចង់ពត៌មាន​សម្ងាត់ពីគាត់
បើទោះបីជាក្រោយពេល​ចែកផ្លូវគ្នា​រួចក៏ពិតមែន តែអ្នកនៅ​តែសម្លឹងមើល​រូបថតគូស្នេហ៏ចាស់របស់​អ្នក។ ហើយអ្នក​នឹងមានអារម្មណ៏ឈឺចាប់​យ៉ាងខ្លាំង ក្រោយ​ពេល​ដឹងថា​គាត់មាន​មិត្តស្រីថ្មី។ យល់ល្អ​ឈប់​មើលរូបថត​គូស្នេហ៏ចាស់​របស់​អ្នកទៀតទៅ ហើយគួរតែបោះវាចោល។
ប្រសិនបើអ្នក​កំពុងស្វែងរកវិធីសាស្ត្រ​បំភ្លេចគាត់ យល់ល្អគួរបោះ​បង់​វត្ថុអនុស្សាវរីយ៍ទាំងអស់ដែលធ្លាប់ជូនអ្នក ជាពិសេសរបស់បញ្ចាំចិត្ត។
ព្យាយាមចងមិត្ត​ជាមួយគាត់
គូស្នេហ៏ចាស់​របស់អ្នកអាច​ជាមនុស្សល្អ នៅពេល​អ្នកបាន​សេពគប់គាត់កន្លងមក តែក្រោយពី​បានបែកបាក់គ្នារួច​មក អ្វីៗ​មិនដូចគ្នា​ឡើយ។ មិត្តពិត​តែងតែ​និយាយរឿង​ផ្ទាល់ខ្លួន​ប្រាប់​ដល់​គ្នា តែទោះបីជា​យ៉ាងណា អ្នកមិន​អាចនិយាយប្រាប់​រឿងផ្ទាល់ខ្លួន​របស់អ្នកប្រាប់ដល់​គូស្នេហ៏ចាស់​របស់អ្នក​បានឡើយ។
ស្នេហ៏ប្រែជាមិត្តពិត​ជាមិនអាច​ទៅរួចឡើយ វានឹង​កើតមាន​ជម្លោះនៅក្នុងមិត្តភាព​ថ្មី ព្រោះអ្នក​នឹងមិនចង់ស្នេហា​ជាមួយគាត់ម្តង​ទៀតឡើយ។
នៅតែមានអារម្មណ៏​សោកសៅ
មនុស្សគ្រប់រូបគិត​ថា វិធីព្យាបាល​បេះដូងដែល​ល្អបំផុត គឺ​ត្រូវយំ​ឲ្យខ្លាំងៗ។ តែទោះបីជាយ៉ាងណា​ក៏ដោយ នេះមិនមែន​ជាការពិត​ឡើយ ព្រោះវាអាច​ធ្វើឲ្យជីវិត​អ្នកជួប​នឹង​ភាព​ឈឺចាប់។ ប្រសិនបើអ្នក​នៅតែមានអារម្មណ៏​ឈឺចាប់ និងមិន​អាចឈប់យំ​បាន អ្នកគួរតែ​ទៅជួបនឹងអ្នក​ជំនាញផ្នែកចិត្តសាស្ត្រដើម្បី​ព្យាបាល​បញ្ហារបួស​បេះដូង។
ផឹកស្រា
មនុស្សស្រី​មួយចំនួន​ចង់បង្ហាញអារម្មណ៏​ចេញមកក្រៅ និង​ផឹកស្រា​ដើម្បី​បំបាត់ទុក្ខ។ ព្រោះពួកនាងគិតថា ផឹកស្រាអាចបំភ្លេចអ្វីបាន​ទាំងអស់ ប៉ុន្តែ​អ្វីៗមិនដូចអ្នកគិតឡើយ។
ចង់ផ្សះផ្សា​ស្នេហាគ្នា​ឡើងវិញ
អ្នកកំពុងព្យាយាម​ព្យាបាល​ភាពខូចចិត្ត​របស់អ្នក​ដោយខិតខំផ្សះផ្សាគ្នា​ឡើងវិញ។ មនុស្សស្រីជាច្រើន​ចូលចិត្ត​ប្រញាប់​រកស្នេហាថ្មី ឬត្រលប់​ទៅរកស្នេហា​ចាស់វិញ ដូច្នេះ​ធ្វើឲ្យ​ពួកនាង​គ្មានអារម្មណ៏​ឯកោ និងឈឺចាប់​ទៀត។ តែការវិលទៅ​រកគាត់ឆាប់​រហ័សពេក មិន​មែនជា​ដំណោះស្រាយ​ឡើយ។
និយាយពីរឿង​គូស្នេហ៏ចាស់
មនុស្សស្រីភាគ​ច្រើន ក្រោយពេលចែកផ្លូវគ្នា​តែងតែនិយាយ​ពីរឿងគូស្នេហ៏​ចាស់។ មនុស្សស្រីពិបាក​នឹងដោះស្រាយបញ្ហា​បែកបាក់​គ្នាណាស់ ដូច្នេះធ្វើឲ្យ​ពួកនាង​ចាប់ផ្តើម​និយាយរឿង​ឈឺចាប់​ពីគូស្នេហ៏ចាស់​របស់ពួក​នាង ធ្វើឲ្យនាង​របួសចិត្ត។ ពួកនាងគួរតែព្យាយាម​បំភ្លេចអារម្មណ៏​មួយនេះ បើមិន​ដូច្នេះទេ វានឹង​មិនធ្វើឲ្យ​នាង​មាន​អារម្មណ៏​ល្អឡើយ។
ប្រៀប​ធៀប​អ្នកថ្មីជាមួយនឹងអ្នកចាស់
បើទោះបីជាអ្នកមានស្នេហា​ថ្មីរួចក៏​ដោយ តែអ្នក​នៅតែចូលចិត្ត​ប្រៀបធៀប​បុរសគ្រប់រូបទៅ​នឹងគូស្នេហ៏ចាស់​របស់អ្នក ហើយ​គិតថា គ្មានអ្នកណាម្នាក់​អាចល្អ​ជាងគាត់ ឬប្រជែង​ជាមួយ​គាត់​បាន​ឡើយ។

ចូលចិត្តទៅកន្លែងចាស់
នេះជារឿង​មួយដែលមនុស្សស្រីភាគច្រើន​តែងតែ​ធ្វើក្រោយពីបែកបាក់ស្នេហា ព្រោះពួកគេយល់ថា​ពេល​បាន​ទៅកន្លែង​នោះ​ធ្វើឲ្យមាន​អារម្មណ៍​ស្ងប់ស្ងាត់​នឹង​មាន​ភាពរីករាយ​ឡើង​វិញ។ ប៉ុន្តែ​នេះមិនមែនជាដំណោះស្រាយល្អនោះទេ ព្រោះវាមិនអាចធ្វើឲ្យអ្នកនឹកឃើញរឿងចាស់ៗឡើងវិញ ហើយមិន​អាច​បំភ្លេចគាត់បាន​ឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ ​boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រឿងមួយចំនួនដែលមនុស្សស្រីតែងតែ​ធ្វើ​បន្ទាប់ពីបែកបាក់ស្នេហា