តា​កូ​ម៉ា​បើក​បុក​រះ​តូប​លក់ដូរ ម៉ូតូ​លក់​ពង​ទា និង​ធុង​ទឹកអំពៅ​ជា​ បន្តបន្ទាប់ របួសធ្ងន់​៣​នាក់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​៣​នាក់​ បាន​រង​របួសធ្ងន់​នៅ​ក្នុង​ឧប្បត្តិហេតុ​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដែល​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង ​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ តុលា ២០១៥ នៅ​លើ​កំណាត់​ ផ្លូវ​បេតុង រោង​ចក្រ​កាត់ដេរ QMI ស្ថិត​ក្នុងភូមិ​ ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារ​រថយន្ត​ ម៉ា​កតា​កូ​ម៉ា​ ១​គ្រឿង​ បើកបរ​ក្នុង​ល្បឿន​ លឿន ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​លក់​ ពង​ទា​១​គ្រឿង​ បណ្ដាល​ឲ្យ កំពប់​រេល​ បែក​ពេញ​ផ្លូវ បន្ទាប់​ មក​បាន​ជ្រុល​ទៅ​បុក​រះ​តូប​ លក់ដូរ និង​ធុង​ទឹកអំពៅ ព្រមទាំង​ម៉ូតូ​ម៉ា​ក វី​វ៉ា​១​គ្រឿង​ទៀត​ជា​បន្ត បន្ទាប់​ទើប​ ឈប់​ស្ងៀម ។

រថយន្ត​បង្ក​ម៉ា​កតា​កូ​ម៉ា​១​គ្រឿង​នោះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2P-4214 ចំណែក​ម៉ូតូ​ លក់​ពង​ទា ម៉ាក​គុប​មូល ពណ៌​ស្លែរ អត់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ ស្គាល់​អត្តសញ្ញាណ ចំណែក​តូប​លក់ ដូរ​បាន​រង​ការ​ខូចខាត​ ទ្វារ​យ៉ាងដំណំ និង​មិន​ទាន់​ ត្រូវ​បាន​ស្គាល់​ ម្ចាស់​ទេ រីឯ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ ហ្ស៊ុ​យ​គី​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BC-9275 ជា​កម្មសិទ្ធិ​ របស់​ស្ត្រី​ម្នាក់​ឈ្មោះ ណ​ន ថា​រី អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​រោង ចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​ ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​រូប​នោះ​ បាន​រង​របួសធ្ងន់ ចំណែក​អ្នក​រួម​ដំណើរ​ដែល​ រង​របួស​ដែរ ឈ្មោះ ធី តា ភេទ​ស្រី អាយុ​៨​ឆ្នាំ ត្រូវជា​កូនស្រី​ រង​របួសធ្ងន់ ចំណែក​ស្ត្រី​ម្នាក់​ ទៀត​ដែល​រង​របួស​ដែរ​ ឈ្មោះ ស្លេក អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​ រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​ នៅ​ក្នុងភូមិ​ កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​បង្ក​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ ពី​ជើង​ទៅ​ ត្បូង​ក្នុង​ល្បឿន​លឿន​ដោយ​ មាន​មនុស្ស​ជិះ​ នៅ​ក្នុង​នោះ​ ៤​ទៅ​៥​នាក់ លុះ​ពេល​ទៅ​ដល់​ ត្រង់​ចំណុច កើត​ហេតុ ដែល​ជា​ ចំណុច​ផ្លូវ​តូច​ង្អៀ​ត​ក៏​បាន​ រេ​ចង្កូត​ជ្រុល​ ទៅ​បុក​ម៉ូតូ​អ្នក លក់​ពង​ទា បណ្ដាល​ឲ្យ​ដួល​ កំពប់​ពង​ទា​បែក​ រេល​ពេញ​ផ្លូវ ។ បន្ទាប់​មក​រថយន្ត​បង្ក​ មិន​បាន​ឈប់​ ស្ងៀម​នោះ​ឡើយ​បាន​ ជ្រុល​ទៅ​មុខ​បុក​រះ​តូប​ លក់ដូរ​នៅ​ ចិញ្ចើម​ផ្លូវ​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទ្វារ​ជា​ ច្រើន​ផ្ទាំង ប៉ុន្តែ​មិន​ បាន​បណ្ដាល​ឲ្យ​ ម្ចាស់​តូប​រង​របួស​ នោះ​ឡើយ ព្រោះ​តូប​នោះ​ បិទទ្វារ​ម្ចាស់​មិន​នៅ ។ ខណៈនោះ​រថយន្ត​នៅ​តែ​ ព្យាយាម​បើក​ រត់​ទៀត និង​បាន​ជ្រុល​ទៅ​ បុក​រះ​ធុង​លក់​ ទឹកអំពៅ និង​អ្នកទិញ​ទឹកអំពៅ​បណ្ដាល​ឲ្យ​ រង​របួសធ្ងន់​៣​នាក់ ទើប​រថយន្ត​ឈប់ ហើយ​អ្នកបើកបរ​បាន​ ចុះ​រត់គេច​ ខ្លួន​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ចុះ​ទៅ​ធ្វើ ការ​វាស់វែង និង​នាំ​យក​ជន​ រង​គ្រោះ​ទៅ​ កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ បន្ទាន់​ភ្លាម​ៗ និង​បាន​នាំ​យក​ រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​ទៅ​រក្សា​ទុក រង់ចាំ​ការ​ដោះស្រាយ​ គ្នា​នៅ​ពេល​ ក្រោយ​ទៀត ៕

តា​កូ​ម៉ា​បើក​បុក​រះ​តូប​លក់ដូរ ម៉ូតូ​លក់​ពង​ទា និង​ធុង​ទឹកអំពៅ​ជា​ បន្តបន្ទាប់ របួសធ្ងន់​៣​នាក់

តា​កូ​ម៉ា​បើក​បុក​រះ​តូប​លក់ដូរ ម៉ូតូ​លក់​ពង​ទា និង​ធុង​ទឹកអំពៅ​ជា​ បន្តបន្ទាប់ របួសធ្ងន់​៣​នាក់
តា​កូ​ម៉ា​បើក​បុក​រះ​តូប​លក់ដូរ ម៉ូតូ​លក់​ពង​ទា និង​ធុង​ទឹកអំពៅ​ជា​ បន្តបន្ទាប់ របួសធ្ងន់​៣​នាក់
តា​កូ​ម៉ា​បើក​បុក​រះ​តូប​លក់ដូរ ម៉ូតូ​លក់​ពង​ទា និង​ធុង​ទឹកអំពៅ​ជា​ បន្តបន្ទាប់ របួសធ្ងន់​៣​នាក់
តា​កូ​ម៉ា​បើក​បុក​រះ​តូប​លក់ដូរ ម៉ូតូ​លក់​ពង​ទា និង​ធុង​ទឹកអំពៅ​ជា​ បន្តបន្ទាប់ របួសធ្ងន់​៣​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត