ឃាត់ខ្លួន​​ជន​ជាតិ​វៀត​ណាម​២នាក់ ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​បំផ្លាញ​ រូប​សំណាក​ព្រះ​គ្រូ​កាវ​ដាយ​

រាជ​ធានី​ភ្នំពេញ​ ៖ គណៈកម្ម​ការ​ចំនួន២​ក្រុម​កំពុង​តែ​ផ្ទុះ​ហិង្សា​ដាក់​គ្នា និង​បុរស​ជនជាតិ​វៀតណាម​ចំនួន២​នាក់​ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​ ឃាត់ខ្លួន​នៅ​ក្នុង​វត្តកាវដាយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វាយ​បំផ្លិចបំផ្លាញ​ រូបសំណាក​ព្រះ​គ្រូ កាវ ដាយ អតីត​មេដឹកនាំ​មេ​សាសនា កាវ ដាយ ក្រោយ​ពី​មាន​គណៈកម្មការ​ចំនួន២​ក្រុម​(​មួយ​ក្នុង​វត្ត និង​មួយទៀត​គណៈកម្មការ​មក​ពី​ខាងក្រៅ​)​ធ្វើការ​ជំទាស់​គ្នា​ក្នុង​ការ​ ជួសជុល និង​កែ​លម្អ​សោ​ភ័ណភាព​ក្នុង​វត្ត កាវ ដាយ ឡើង​វិញអស់​រយៈពេល​រាប់​ខែ​មក​ហើយ​នោះ​។​

ហេតុការណ៍​នេះ​​បាន​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង៥​ព្រឹក ​ថ្ងៃ​ទី០៣ ​តុលា ​​២០១៥ នៅ​ក្នុង​វត្ត កាវ ដាយ ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជាប់ចោទ​ទាំង​២​នាក់​មាន​​​ឈ្មោះ ង្វៀ​ង ង៉ុ​ក​ឡាប អាយុ៤៥​ឆ្នាំ និង​​ឈ្មោះ វ៉ ដុ​ង យ៉ាង អាយុ ៣៩​ឆ្នាំ ជា​ជនជាតិ​វៀតណាម​ដូច​គ្នា ស្នាក់​នៅ​ក្នុង​វត្ត កាវ ដាយ ជាមួយ​គ្នា។

មុន​ពេល​កើតហេតុ​​បុរស​ជ​ជាតិ​វៀតណាម ចំនួន៤​នាក់ បានបើករថយន្ត​កូរ៉េ​ប្រភេទ​ដឹក​ទំនិញ​មួយ​គ្រឿង​មក​ចត​នៅ​ខាង​មុខ​ខ្លោ​ង​ ទ្វារ​វត្ត ក្នុង​បំណង​លើកយក​រូបសំណាក​ព្រះ​គ្រូ កាវ ដាយ ដែល​គេ​យក​មក​ទុក​ដើម្បី​តម្កល់​ក្នុង​វត្ត​នោះ​។​

​​ប្រភព​ដដែល​​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​បុរស​វៀតណាម​ទាំង៤​នាក់​បាន​នាំ​គ្នា​បើករថយន្ត​មួយ​គ្រឿង​មក​ឈប់​ នៅ​ខាង​មុខ​ក្លោ​ង​ទ្វារ​វត្ត​រួច​ហើយ ពួក​គេ​ចំនួន២​នាក់​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​វត្ត​ដើម្បី​លើកយក​រូបសំណាក​ នោះ​ដាក់​ឡាន ដោយ​លើក​មិន​រួច​ក៏​បាន​យក​ដុំ​ថ្ម និង​កំណាត់ឈើ​ទៅ​វាយ​បណ្តាលឱ្យបាក់ដៃ​ទាំង​ពីរ​។

​ភ្លាម​នោះ​ក៏​មាន​មនុស្ស​របស់​គណៈកម្ម​ការ​មក​ពី​ខាងក្រៅ​ដែល​សុំ​ ធ្វើការ​ជួសជុល​ក្នុង​វត្ត​ម្ខាង​ទៀត​បានឃើញ ​និង​ប្តឹង​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ចុះ​មក​ធ្វើ​អន្តរាគមន៍ ​និង​វាយ​ខ្នោះ​ចាប់ខ្លួន​បាន​ចំនួន២​នាក់ ដែល​ជា​ភាគី​ខាង​នៅ​ក្នុង​វត្ត​ ចំណែកឯ​បុរស២​នាក់​ទៀត​បាន​បើករថយន្ត​នាំ​គ្នា​គេចខ្លួន​បាត់​ទៅ​។

ពាក់ព័ន្ធ​ទៅ​នឹង​ហេតុការណ៍​នេះ​ដែរ​ត្រូវ​បាន​គេ​ដឹង​ថា ក្នុង​វត្តកាវដាយ​ខាងលើ​នេះ​គឺ​មានរឿង​ចម្រូងចម្រាស់​គ្នារ​អស់​រយៈពេល​ជា​ យូរណាស់​មក​ហើយ​ដែល​ផ្តើម​ឡើងដោយ​គណៈកម្មាធិការ​ក្នុង​វត្ត​មិន​អនុញ្ញាតឱ្យ ​គណៈកម្ម​ការ​ម្ខាង​ទៀត​ដែល​មក​ពី​ខាងក្រៅ​ធ្វើការ​ជួសជុល ​និង​កែ​លំអរ​វត្ត​នេះ​ឡើយ​៕

ឃាត់ខ្លួន​​ជន​ជាតិ​វៀត​ណាម​២នាក់ ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​បំផ្លាញ​ រូប​សំណាក​ព្រះ​គ្រូ​កាវ​ដាយ​
ឃាត់ខ្លួន​​ជន​ជាតិ​វៀត​ណាម​២នាក់ ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​បំផ្លាញ​ រូប​សំណាក​ព្រះ​គ្រូ​កាវ​ដាយ​
ឃាត់ខ្លួន​​ជន​ជាតិ​វៀត​ណាម​២នាក់ ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​បំផ្លាញ​ រូប​សំណាក​ព្រះ​គ្រូ​កាវ​ដាយ​
ឃាត់ខ្លួន​​ជន​ជាតិ​វៀត​ណាម​២នាក់ ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​បំផ្លាញ​ រូប​សំណាក​ព្រះ​គ្រូ​កាវ​ដាយ​
ឃាត់ខ្លួន​​ជន​ជាតិ​វៀត​ណាម​២នាក់ ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​បំផ្លាញ​ រូប​សំណាក​ព្រះ​គ្រូ​កាវ​ដាយ​
ឃាត់ខ្លួន​​ជន​ជាតិ​វៀត​ណាម​២នាក់ ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​បំផ្លាញ​ រូប​សំណាក​ព្រះ​គ្រូ​កាវ​ដាយ​
ឃាត់ខ្លួន​​ជន​ជាតិ​វៀត​ណាម​២នាក់ ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​បំផ្លាញ​ រូប​សំណាក​ព្រះ​គ្រូ​កាវ​ដាយ​
ឃាត់ខ្លួន​​ជន​ជាតិ​វៀត​ណាម​២នាក់ ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​បំផ្លាញ​ រូប​សំណាក​ព្រះ​គ្រូ​កាវ​ដាយ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត