ស្តែង និងរន្ធត់! ថតបានទិដ្ឋភាព ខ្យល់ព្យុះសង្ឃរា Mujigae បក់គួចយ៉ាងសាហាវ មិនធ្លាប់ឃើញ ពីមុនមក (មានវីដេអូ)

ចិន៖ កាលពីម្សិលមិញនេះ មានហេតុការណ៍ ដ៏គួរឲ្យរន្ធត់ និងតក់ស្លុតមួយ បានកើតឡើង នៅប្រទេសចិន ដោយមានខ្យល់ព្យុះសង្ឃរា Mujigae បានបក់គួច នៅតំបន់ឆ្នេរសមុទ្រ ក្នុងខេត្ត Guangdong បណ្តាលឲ្យ ខូចខាតទ្រព្យសម្បត្តិ និងមានមនុស្ស ស្លាប់-របួស ជាច្រើននាក់ទៀតផង។

ស្តែង និងរន្ធត់! ថតបានទិដ្ឋភាព ខ្យល់ព្យុះសង្ឃរា Mujigae បក់គួចយ៉ាងសាហាវ មិនធ្លាប់ឃើញ ពីមុនមក (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោង ប្រមាណជា ២រសៀល ថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញនេះ ព្យុះសង្ឃរា Mujigae បានបក់គួច ធ្វើឲ្យបាក់ដី នៅតំបន់ឆ្នេរសមុទ្រ ក្នុងខេត្ត Guangdong ហើយប៉ុន្មានម៉ោងក្រោយមក វីដេអូស្តីពីទិដ្ឋភាព ខ្យល់ព្យុះសង្ឃរា Mujigae ដែលមានកម្ពស់ ប្រហែល ១០០ម៉ែត្រ បក់គួចក្នុងតំបន់នោះ ក៏ត្រូវបានបង្ហោះ នៅលើបណ្តាញអ៊ីនធឺណែត ព្រោងព្រៀតតែម្តង ដោយអ្នកដំណើរ និងប្រជាជន ដែលរស់នៅ ក្នុងតំបន់នោះ។

ប្រភពដដែលបានឲ្យដឹងទៀតថា ហេតុការណ៍ខ្យល់ព្យុះសង្ឃរា បក់គួចយ៉ាងសាហាវនេះ បានបណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិជាច្រើន និងសម្លាប់មនុស្ស អស់ចំនួន ៣នាក់ ថែមទាំង ធ្វើឲ្យមនុស្សរងរបួស ចំនួន ៨០នាក់ ផងដែរ៕

តោះ! ចង់ដឹងថា ខ្យល់ព្យុះសង្ឃរា Mujigae សាហាវយ៉ាងណានោះ សូមទស្សនា វីដេអូខាងក្រោម៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត