វីដេអូ​បង្ហាញ​ពី​ការ​តេស្ត​ល្បឿន​ iPhone 6s Plus RAM 2GB និង​ Galaxy Note 5 RAM 4GB


វីដេអូ​បង្ហាញ​ពី​ការ​តេស្ត​ល្បឿន​ iPhone 6s Plus RAM 2GB និង​ Galaxy Note 5 RAM 4GB

កន្លង​មក​ប្រិយមិត្ត​ធ្លាប់​តែ​បាន​អាន​អត្ថបទ​អំពី​ការ​ប្រៀប​ធៀប​សមត្ថភាព​​របស់​ទូរសព្ទ​​ iPhone 6s និង​ 6s Plus ជា​មួយ​នឹង​ដៃ​គូ​ប្រកួត​ប្រជែង​ ជា​ពិសេស​គឺ​​ទូរសព្ទ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ Samsung ។ ម្ដង​នេះ​​ សូម​នាំ​​អ្នក​ទាំង​អស់​គ្នា​ទៅ​ទស្សនា​វីដេអូ​ជាក់​ស្ដែង​អំពី​ការ​ប្រៀប​ធៀប​ល្បឿន​របស់​ទូរសព្ទ​ iPhone 6s Plus ដែល​មាន​ RAM 2GB និង​ Galaxy Note 5 ​ដែល​មាន​ RAM 4GB វិញ​ម្ដង។

 

 
តាម​រយៈ​វីដេអូ​ខាង​លើ​ឃើញ​ថា​ គេ​បាន​ធ្វើ​តេស្ត​ចំនួន​ពីរ​ដង​ ដោយ​បើក​កម្មវិធី​ដូច​គ្នា​នៅ​លើ​ទូរសព្ទ​ទាំង​ពីរ​ ដោយ​​ iPhone 6s Plus ដើរ​លឿន​​បាន​មុន​គេ​ទាំង​ពីរ​​​លើក។ ត្បិត​ថា​ Apple បាន​បំពាក់​ RAM ទំហំ​ត្រឹម​តែ​ 2GB លើ​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន​ ប៉ុន្តែ​សមត្ថភាព​របស់​វា​លឿន​ជាង​ RAM ទំហំ​ 4GB របស់​ Note 5 ទៅ​ទៀត​។ នេះ​អាច​បណ្ដាល​មក​​ពី​បន្ទះ​ Chip A9 ក៏​ថា​បាន៕

 

ចុច​អាន៖ មុខងារ 3D Touch សម្ងាត់​២៥ចំណុច ពិសេស​សម្រាប់​អ្នក​ប្រើ iPhone ស៊េរី​ថ្មី

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង

ប្រភព៖ RedmondPie