​ព្រឹក​នេះ​អាកាសធាតុ​នៅ​​​តំបន់​មាត់​សមុទ្រ​ផ្ទៃមេឃ​ស្រទុំ​ ​​ខណៈកោះកុង​​កំពុង​ភ្លៀង​​រលឹមស្រិចៗ

ខេត្ត​ព្រះ​សីហ​នុ​+​កែប​+​កំពត+កែប​ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មានពី​នាយ​សមុទ្រ បានឱ្យ​ដឹង​ថា ​សម្រាប់​​ព្រឹក​នេះ​អាកាសធាតុ​នៅ​ខេត្តនៅ​ខេត្ត​​៣ គឺ​កំពត​-​កែប និង​ព្រះ​សីហនុ ស្ទើរ​តែ​គ្រប់​ទី​កន្លែង ផ្ទៃមេឃ​​គ្រប​ដណ្តប់​ទៅ​ដោយ​ពពក​ខ្មៅ​តិច​តួច ផ្ទៃមេឃស្រទុំ​ និង​មាន​ពន្លឺ​ថ្ងៃ​ដោយ​កន្លែង  ​​ដោ​យ​ឡែក​ ខេត្ត​​​កោះកុង​ឯណោះ​វិញ ​ផ្ទៃមេឃ​​ពោរ​ពេញ​ទៅ​ពពក​ខ្មៅ​ និង​កំពុង​ភ្លៀង​​រលឹម​ស្រិចៗ​​តាំង​ពី​ព្រឹក​ព្រលឹម​មក​ម៉្លេះ ​ប៉ុន្តែ​មិន​មាន​​ខ្យល់​ ផ្គរ​ ​នោះទេ ​។

ប្រភព​ព័ត៌មាន​ដដែល​ បាន​បន្ត​ថា គិត​ត្រឹម​ម៉ោង​៨​និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​​៥​ តុលា នេះ ៕