ក្រុមការងារ​ចំពោះកិច្ច CPP ​និង ​CNRP​ បន្តជួបគ្នា​​នៅព្រឹកនេះ

រាជធានីភ្នំពេញ ៖​ ក្រុមការងារ​ចំពោះកិច្ចរវាង​គណបក្សប្រជាជនកម្ពុជា(CPP) ​និង គណបក្សសង្គ្រោះជាតិ(CNRP)​ បន្តជួបពិភាក្សាគ្នា​ស្តីពីការធ្វើ​វិសោធនកម្មបទបញ្ជាផ្ទៃក្នុ​ង​រដ្ឋសភា ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងនៅ​ប៉ុន្មាននាទីមុននេះថា ​ជំនួបនៅវិមានរដ្ឋសភា​ នាព្រឹកថ្ងៃទី០៥​ តុលា ២០១៥នេះ​ ភាគីខាងគណបក្សប្រជាជន​កម្ពុជា៤រូបដឹកនំា​ដោយលោកបណ្ឌិត្យ ​ប៉ែន បញ្ញា​ រីឯ៤រូបមកពី​គណបក្សសង្គ្រោះជាតិ​ដឹកនំាដោយលោក អេង ឆៃអ៊ាង ។