​អា​ការៈដែល​អាច​គិត​ថា​មាន​ជំងឺ​រលាក​ស្រោម​សួត​

​អា​ការៈដែល​អាច​គិត​ថា​មាន​ជំងឺ​រលាក​ស្រោម​សួត​

​សញ្ញា​របស់​ជំងឺ​រលាក​ស្រោម​សួត​អាច​នឹង​មាន​លក្ខណៈ​ដូច​ជា​៖
•​    ​ឈឺទ្រូង​កាន់តែខ្លាំង​ពេល​ដកដង្ហើម ក្អក ឬ​កណ្តាស់​
•​    ​ពិបាក​ដកដង្ហើម
•​    ​ក្អក
•​    ​ក្តៅខ្លួន​

ការឈឺចាប់​ដោយសារ​រលាក​ស្រោម​សួត​ក៏​អាច​ប៉ះពាល់​ដល់​ស្មា ឬ​ខ្នង​បានដែរ​។ ករណីខ្លះ ជាតិ​ទឹក​ដែល​កើន​ច្រើន​ក្នុង​ស្រោម​សួត​អាច​នឹង​កើតមាន ឬ​ហៅ​ថា​ទឹក​ដក់​ក្នុង​ស្រោម​សួត​តែម្តង​។ នៅពេល​មាន​ចំនួន​ជាតិ​ទឹក​តិចតួច ការឈឺចាប់​នៅ​ស្រោម​សួត​មិនសូវ​ជា​មាន​ទេ ឬ​អាច​បាត់​ទៅ​វិញ​ដោយសារ​តែ​ស្រោម​សួត​មិន​កកិត​គ្នា​។ ចំពោះ​ជាតិ​ទឹក​ដ៏​ច្រើន​ក្នុង​ស្រោម​សួត​អាច​បង្កើត​ជា​សម្ពាធ​សង្កត់​ទៅលើ​សួត ដែល​អាច​ឱ្យ សួត​តឹង​តិចតួច ឬ​ទាំងស្រុង​ដែរ​។ ករណី​បែប​នេះ​នឹង​ធ្វើឱ្យ​ពិបាក​ដកដង្ហើម និង​ក្អក​។ ការ​មាន​ជាតិ​ទឹក​បន្ថែម​ក៏​អាច​បណ្តាលឱ្យ​ករ​ជា​មេរោគ​ដែរ ហើយ​សញ្ញា​របស់​វា​តែង​មាន​ជា​ការ​ក្តៅខ្លួន​។

​ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​បើសិនជា​អ្នក​ធ្លាប់មាន​អា​ការៈឈឺ​ទ្រូង​ដោយ​មិន​ដឹង​មូលហេតុ​ក្នុងពេល​ដកដង្ហើម​។ អ្នក​ប្រហែលជា​អាច​មាន​បញ្ហា​ជាមួយ​សួត បេះដូង ឬ​ស្រោម​សួត ឬ​ជំងឺ​ផ្សេងៗ​ដែល​ត្រូវ​ការព្យាបាល​ជា​បន្ទាន់​ផង​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។