មាន​ជំងឺ​ឫសដូងបាត​គួរតែ​ព្យាបាល​ដោយ​ខ្លួនឯង​សិន​

មាន​ជំងឺ​ឫសដូងបាត​គួរតែ​ព្យាបាល​ដោយ​ខ្លួនឯង​សិន​

​ជំងឺ​ឫសដូងបាត​គឺជា​ការរីក​ធំ​របស់​សរសៃឈាម​វ៉ែន ក្នុង​រន្ធ​គូថ ហើយ​មាន​ការឈឺចាប់​ខ្លាំង​។ ការ​រីក​ធំ​នេះ​តែង​កើតឡើង​ដោយសារ​ការ​រលាក​សរសៃឈា​មនោះ​តែម្តង​។ ជំងឺ​ឫសដូងបាត​កើតឡើង​ដោយសារតែ​មាន​សម្ពាធ​កាន់តែ​ខ្លាំង​នៃ​សរសៃឈាម​វ៉ែន​ខាងក្នុង ឬ​ខាង​ក្រៅ​ជុំវិញ​រន្ធ​គូថ​។ ដូច្នេះហើយ​ទើប​វា​អាច​មាន​ជំងឺ​ឫសដូងបាត​ពីរ​ប្រភេទ​ដែរ គឺ​ឫសដូងបាត​ក្នុង និង​ក្រៅ​។ ករណី​ឫសដូងបាត​ខាងក្នុង​គឺ​មិន​អាច​មើលឃើញ ឬ​ដឹង​ឡើយ​បើសិនជា​វា​មិន​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​។ ចំពោះ​ឫសដូងបាត​ក្រៅ​វិញ អាច​មើលឃើញ​នៅ​ផ្នែក​ខាងក្រៅ​នៃ​រន្ធ​គូ​ថ​។ ទោះបីជា​ជំងឺ​នេះ​មិន​ផ្តល់​ផាសុខភាព និង​មាន​ភាព​អៀនខ្មាស់​ក៏ដោយ ក៏​វា​មិនមែន​ជា​ករណី​ធ្ងន់ធ្ងរ​ដែរ​។

មូលហេតុ​
•​    ​កង្វះ​របប​អាហារ​ជាតិ​សរសៃ​
•​    ​មាន​ផ្ទៃពោះ​

•​    ​អាយុ​កាន់តែច្រើន​
•​    ​ដំណរ​ពូជ​
•​    ​មាន​ជំងឺ​ទល់លាមក​រ៉ាំរ៉ៃ​

មាន​ជំងឺ​ឫសដូងបាត​គួរតែ​ព្យាបាល​ដោយ​ខ្លួនឯង​សិន​
•​    ​លេច​លាមក​តាម​រន្ធ​គូថ​ដោយ​មិន​ដឹង​ខ្លួន​

វិធី​ព្យាបាល​ដោយ​ខ្លួនឯង​
ចូរ​ញ៉ាំ​ទឹក​ឆៃថាវ​នៅ​ពេល​ព្រឹក និង​ពេលយប់ ដោយ​ចាប់ផ្តើម​ជាមួយនឹង​ការ​ញ៉ាំ​ទឹក​នេះ​មួយ​ភាគ​បួន​នៃ​ពែ​ង និង​បង្កើន​រហូត​ដល់​កន្លះ​ពែ​ក​បន្តិច​ម្តងៗ​ក្នុង​រយៈពេល​មួយ​ខែ​។

មាន​ជំងឺ​ឫសដូងបាត​គួរតែ​ព្យាបាល​ដោយ​ខ្លួនឯង​សិន​
​ចូរ​ស្ងោ​ចេក​ទុំក្នុង​ទឹកដោះគោ​មួយ​ពែង និង​លាយ​វា​ឱ្យ​សព្វ​ល្អ​។ ចូរ​ញ៉ាំ​បែបនេះ ៣ ទៅ​៤​ដង​ក្នុង​មួយថ្ងៃ​។

មាន​ជំងឺ​ឫសដូងបាត​គួរតែ​ព្យាបាល​ដោយ​ខ្លួនឯង​សិន​
​ចូរ​ចម្រាញ់​ទឹក​ម្រះ​ឱ្យបាន ៣​ស្លាបព្រា​បាយ ហើយ​ចាក់​ចូលទៅ​ក្នុង​បឺរ​ទឹកដោះគោ​មួយ​កែវ ហើយ​ញ៉ាំ​វា​ពេល​ពោះ​ទទេ​ជា​រៀងរាល់​ព្រឹក រយៈពេល​មួយ​ខែ​៕

មាន​ជំងឺ​ឫសដូងបាត​គួរតែ​ព្យាបាល​ដោយ​ខ្លួនឯង​សិន​

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។