​គ្រាន់តែ​ប៉េងប៉ោះ​សោះ​មាន​ប្រយោជន៍​ដល់​ថ្នាក់​ហ្នឹង​ផង​!!!

​គ្រាន់តែ​ប៉េងប៉ោះ​សោះ​មាន​ប្រយោជន៍​ដល់​ថ្នាក់​ហ្នឹង​ផង​!!!

​ប៉េងប៉ោះ​ត្រូវបាន​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​ជាច្រើន​អះអាងថា​មាន​ប្រយោជន៍​ច្រើន​ណាស់​ដល់​សុខភាព​មនុស្ស​យើង​ដូចជា​៖

ភ្នែក​
ប៉េងប៉ោះ​គឺជា​វីតាមីន A ដែល​មាន​ក្នុង​ផ្ទះ ហើយក៏​ជា​សារធាតុ​ដ៏​ល្អ​សម្រាប់​សុខភាព​ភ្នែក​ដែរ​។ វា​អាច​ជួយ​បង្ការ​ជំងឺខ្វាក់មាន់ និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ខូច​ភ្នែក Macular Degeneration ទៀត​នៅពេល​ប្រើ​វីតាមីន A បាន​ទៀងទាត់​។

តម្រង​នោម​
គ្រួស​ក្នុង​តម្រង​នោម និង​ថង់ទឹកប្រមាត់​ទំនងជា​មិន​សូវ​កើតមាន​លើ​អ្នក​ដែល​និយម​ញ៉ាំ​ប៉េង​ប៉ោះ   ឡើយ​។
​គ្រាន់តែ​ប៉េងប៉ោះ​សោះ​មាន​ប្រយោជន៍​ដល់​ថ្នាក់​ហ្នឹង​ផង​!!!

គ្រប់គ្រង​ការឈឺចាប់​រ៉ាំរ៉ៃ​
ដើម្បី​លុបបំបាត់​ការឈឺចាប់​នោះ​ប៉េងប៉ោះ​អាចជួយ​ដោះស្រាយ​បាន​ដែរ​។ ការឈឺ​ខ្នង សន្លាក់ និង​ការឈឺចាប់​រ៉ាំរ៉ៃ​ផ្សេងៗ​ទៀត​សុទ្ធតែ​អាច​គ្រប់គ្រង​បាន​ដោយ​ប៉េងប៉ោះ​ទាំងអស់​។ សារធាតុ Carotenoid និង Flavonoids អាច​ជួយ​ប្រឆាំងនឹង​ការឈឺចាប់​រ៉ាំរ៉ៃ​បាន ព្រោះ​វា​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​រលាក​។
​គ្រាន់តែ​ប៉េងប៉ោះ​សោះ​មាន​ប្រយោជន៍​ដល់​ថ្នាក់​ហ្នឹង​ផង​!!!

សម្រក​ទម្ងន់​
កម្មវិធី​សម្រក​ទម្ងន់​មួយ​ដែល​គ្មាន​ប៉េងប៉ោះ​ទេ វា​ហាក់បីដូចជា​គ្មាន​ប្រយោជន៍​ឡើយ ព្រោះ​វា​អាច​ជួយ​សម្រក​ទម្ងន់​បានដែរ​។ បើសិន​ជា​អ្នក​ឆាប់​ចូលចិត្ត​ញ៉ាំ​អាហារ និង​មាន​គម្រោង​ហាត់ប្រាណ​ដែរនោះ ចូរ​ធ្វើយ៉ាងណា​ញ៉ាំ​ប៉េងប៉ោះ​ឱ្យបាន​ច្រើន និង​រាល់ថ្ងៃ​ទៅ​។
​គ្រាន់តែ​ប៉េងប៉ោះ​សោះ​មាន​ប្រយោជន៍​ដល់​ថ្នាក់​ហ្នឹង​ផង​!!!

មាន​ជាតិ​រ៉ែ​
សារធាតុ Folate, ប៉ូ​តា​ស្យូម វីតាមីន A, C និង K សុទ្ធតែ​មាន​នៅក្នុង​ផ្លែ​ប៉េងប៉ោះ​ដែរ​។ ដោយសារ​តែ​ប៉េងប៉ោះ​មាន​កាឡូរី និង​កាឡូរី​ទាប​ពី​ធម្មជាតិ​នោះ ទើប​ធ្វើឱ្យ​វា​ក្លាយទៅជា​ជម្រើស​របប​អាហារ​ដែល ផ្តល់​សុខភាព​ល្អ​បំផុត​។ ក្រៅពីនេះ​វា​ក៏​ផ្តល់​ជា​ជាតិ​ដែក ម៉ាញ៉េ​ស្យូម Niacin និង Thiamin ដែល​សុទ្ធសឹងតែ​ល្អ​សម្រាប់​សុខភាព​។

ជាតិ​សរសៃ​
រាល់​ការ​ញ៉ាំ​ប៉េងប៉ោះ​មួយពេល ស្មើ​នឹង​ការទទួល​បាន​ជាតិ​សរសៃ ៧​ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​ដែរ ហើយ​តម្រូវការ​នោះ​គឺ​រហូត​ដល់ ២​ក្រាម​ឯណោះ​។

ជាតិ​ស្ករ​ក្នុង​ឈាមមាន​តុល្យភាព​
សារធាតុ Chromium នឹង​ជួយ​សម្របសម្រួល​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​បាន ប៉ុន្តែ​ប៉េងប៉ោះ​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​សារធាតុ​នេះហើយ​។

សារធាតុ Lycopene
សារធាតុ​មួយ​នេះ​បូករួម​នឹង​កាល់ស្យូម និង​វីតាមីន K ក្នុង​ប៉េងប៉ោះ គឺជា​អ្វី​ដែល​អ្នក​មិន​អាច​ខ្វះ​បានឡើយ ដើម្បី​ជួយ​ពង្រឹង​ដល់​សុខភាព​ឆ្អឹង ហើយក៏​ជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ពុក​ឆ្អឹង​ដែរ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។