ទស្សនា​ស្ពាន​យោល​​​​​​​ថ្មី​វែង​ជាង​គេ​​នៅ​អាល្លឺម៉ង់​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ច្រើន

ទស្សនា​ស្ពាន​យោល​​​​​​​ថ្មី​វែង​ជាង​គេ​​នៅ​អាល្លឺម៉ង់​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ច្រើន

ស្ពាន​យោល​​ទើប​សង់​ហើយ​ថ្មីៗ​ប្រវែង ៣៦៥​ម៉ែត្រ ស្ថិត​នៅ​លើ​ជ្រលង ​Geierley ភាគ​ខាង​លិច​ប្រទេស​អាល្លឺម៉ង់​​​ បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​រាប់​ពាន់​នាក់​ទៅ​ទស្សនា​​កម្សាន្ត​​​​​​​ដោយ​រីករាយ​នឹង​ទិដ្ឋភាព​នៅ​ទី​នោះ។

 

 ទស្សនា​ស្ពាន​យោល​​​​​​​ថ្មី​វែង​ជាង​គេ​​នៅ​អាល្លឺម៉ង់​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ច្រើន

 
ដោយ​​​ចង់​​​ដើរ​លេង​ស្ពាន​យោល​​​​​ប្រវែង​វែង​ជាង​គេ​​ ​​​អ្នក​ទេសចរជា​ច្រើន​ដែល​មិន​ខ្លាច​រអា​​នឹង​កម្ពស់​ខ្ពស់ ​បាន​ទទួល​​បទ​ពិសោធន៍​នឹង​ស្ពាន​​កម្ពស់​ជាង ៩១​ម៉ែត្រ​នេះ ​​អម​នឹង​​​ទេសភាព​ព្រៃ​ឈើ​ជា​ច្រើន​នៅ​​ខាង​​ក្រោម​ដោយ​រីករាយ។

 

ស្ពាន​យោល​ដែល​គេ​ចាត់​ទុក​ថា​មាន​ប្រវែង​វែង​ជាង​គេ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ​ស្ថិត​នៅ​ចន្លោះ​​​ក្រុង Morsdorf និង​ក្រុង​ Sosberg ក្បែរ​ព្រំដែន​​ប្រទេស​អាល្លឺម៉ង់ ​និង​លុចហ្សំបួរ។

 

គម្រោង​​សង់​ស្ពាន​យោល​​ប្រវែង​ខាង​លើ​ត្រូវ​ផ្ដួចផ្ដើម​ឡើង​តាំង​ពី​ឆ្នាំ​២០០៦ ប៉ុន្តែ​​ដោយ​សារ​មាន​បញ្ហា​​​មួយ​ចំនួន​​ក៏​ត្រូវ​ពន្យារ​ពេល។ ក្រោយ​ចុះ​កុង​ត្រា​ជា​មួយ​ក្រុមហ៊ុន​សាង​សង់​​របស់​ប្រទេស​ស្វីស​ ស្ពាន​យោល​​​ខាង​លើ​បាន​ចាប់​សង់​ឡើង​​ពី​ថ្ងៃ​ទៅ​២៦ ​ខែ​មិនា​កន្លង​មក។

 

ទស្សនា​ស្ពាន​យោល​​​​​​​ថ្មី​វែង​ជាង​គេ​​នៅ​អាល្លឺម៉ង់​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ច្រើន
 

 
អាជ្ញាធរ​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​​យោង​តាម​ការ​សិក្សា ស្ពាន​យោល​នេះ​​​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ប្រហែល​១​សែន​៧​ម៉ឺន​នាក់​​ជា​រៀង​រាល់​ឆ្នាំ ​និង​​អាច​​ទទួល​ចំណូល​ប្រហែល​២,៥​​លាន​អ៊ឺរ៉ូ​ (ប្រហែល​ ២,៧លាន​​ដុល្លារ) ​ក្នុង​មួយ​ឆ្នាំ​ៗ៕

 

 
ចុចអាន៖ ចិន​គ្រោង​សម្ពោធ​​ស្ពាន​​កញ្ចក់ ខ្ពស់​បំផុត​​ និង​​វែង​បំផុត​ក្នុង​​លោក​

ចុចអាន៖ ទិដ្ឋភាព​សិស្ស​​​ប្រថុយ​គ្រោះថ្នាក់​លើ​​ស្ពាន​ដ៏​តូច ដើម្បី​ទៅ​សាលា

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ ​​​​​​​​​​​​dailymail