តើ​ប្រទេស​ណា​សម្បូរ​យុវជន​អត់ការងារ​ធ្វើ​ជាងគេ​នៅ​ក្នុ​ងលោក​ ?​

យោងតាម​របាយការណ៍​វាយតម្លៃ​មួយ​របស់ទីភ្នាក់ងារ ​OECD ​បានបង្ហាញ​តាមរយៈ​សារពត៌មាន​ The ​World ​Economic ​Forum​ ថាចំនួន​យុវជន​ដែលគ្មានការងារ​ធ្វើទូទាំង​សកលលោក​គឺមានការ​កើនឡើង​ចំនួនបីដង​បើធៀប​ទៅនឹង​ឆ្នាំ២០០៧​ ដែល​ក្នុងនោះដែរ​គេក៏​រាប់បូក​បញ្ចូល​ទាំង​ភាពគ្មាន​ការងារ​ធ្វើ​របស់​យុវជន​រយៈ​ពេលវែង​ផងដែរ។ ​នៅ​ក្នុងបស្ចឹមក​ថានៃ​របាយការណ៍​នោះ​ ក្រុម​អ្នកវិភាគ​ក៏បាន​លើកឡើង ​និង​សំណូមពរ​ដល់​រដ្ឋាភិ​បាល​នៃ​ប្រទេស​ទាំងអស់​ដែល​កំពុង​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ស្រាវជ្រាវ​ និង​វាយតម្លៃ​ដ៏​លម្អិតនេះ​ ឱ្យ​ខិតខំ​ធ្វើយ៉ាង​ណា​ដើម្បី​ធានាឱ្យ​យុវជន​ យុវនារី ​នៅក្នុង​ប្រទេស​របស់​ខ្លួន​មានការងារ​ធ្វើ​ឡើងវិញ ដោយ​ជំហាន​ដ៏ចាំបាច់​នៃការ​ផ្ដល់​ការងារ​ដល់​យុវជន​របស់ខ្លួន​ គឺ​គ្រប់រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងអស់​ត្រូវពង្រឹង​នូវវិស័យ​អប់រំ​ឱ្យបានខ្ពស់ ​ផ្ដល់​នូវវគ្គបណ្ដុះបណ្ដាល​វិជ្ជាជីវៈរយៈ​ពេលខ្លី​ ចាត់ចែង​ឱ្យមាន​ការ​ចុះទៅ​ដល់​មូលដ្ឋាន​ការងារ​របស់យុវជន​ដើម្បី​ពង្រឹង​សមត្ថភាព​របស់ពួក​គេឱ្យមាន​ភាពល្អ​ប្រសើរ​ឡើង​ និង​ត្រូវ​បង្កើត​ការងារ​ដល់​ឱ្យបាន​ច្រើន​តាមដែល​អាច​ធ្វើទៅ​បាន ។​
តើ​ប្រទេស​ណា​សម្បូរ​យុវជន​អត់ការងារ​ធ្វើ​ជាងគេ​នៅ​ក្នុ​ងលោក​ ?​

ខាង​ក្រោមនេះ​គឺជាតារាង​អត្រា​នៃភាព​គ្មានការងារ​ធ្វើរបស់​យុវជន​ និងយុវតី​ចាប់​ពីវ័យ១៥-២៤​ឆ្នាំ ​ក្នុង​ប្រទេស​ទាំង១០៖ ​
តើ​ប្រទេស​ណា​សម្បូរ​យុវជន​អត់ការងារ​ធ្វើ​ជាងគេ​នៅ​ក្នុ​ងលោក​ ?​

នៅ​ក្នុងតារាង​វាយ​តម្លៃ​ខាងលើនេះ ​ប្រទេស​ដែលមាន​ចំណាត់​ថ្នាក់​ខាងមាន​ចំនួនយុវជន​អត់ការងារ​ធ្វើ​ច្រើន​ជាង​គេគឺ​ប្រទេសអេស៉្បាញ ​គឺ​ច្រើន​ជាងគេ​រហូតដល់​ទៅ៥៣.២%​នៃចំនួន​យុវជន​ទាំងអស់ ។ ​ភាគច្រើន​នៃប្រទេស​ដែល​មាន​ភាគ​រយខ្ពស់​ខាងខ្វះ​ការងារ​ឱ្យយុវ​ជន​ធ្វើគឺសុទ្ធ​តែប្រទេស​នៅតំបន់​អ៊ឺរ៉ុប ​ព្រោះ​នៅក្នុងឆ្នាំ​នេះ ​អ៊ឺរ៉ុប​អាច​នឹងជួបហា​និភ័យ​ច្រើន​ជាងគេ​ដោយ​សារតែ​កំណើន​នៃលំហូរ​ជនភៀស​ខ្លួនស៊ីរី ។ ​យោង​តាមគណកម្មាកា​រអ៊ឺរ៉ុប​បានបង្ហាញថា​ នៅអ៊ឺរ៉ុប​ទាំងមូល​មានយុវជន​កំពុងអត់​ការងារធ្វើ​យ៉ាងហោច​ណាស់​ចំនួន​ជាង​៧.៥លាន​នាក់ហើយ​សព្វ​ថ្ងៃនេះ ​៕​

ដោយ៖ ឈូក ស
ប្រភព៖ Weforum