ស្វែងយល់ពីជម្ងឺទឹកនោមផ្អែម

ជារៀង​រាល់​៦វិនាទី​ម្ដង​ ជម្ងឺទឹក​នោម​ផ្អែម​បាន​សម្លាប់​ប្រជាជន​ម្នាក់​ ហើយ​វាបាន ​និងកំពុង​ក្លាយ​ជាបញ្ហា​ដ៏ចម្បង​មួយ​ចម្រាប់​ពិភព​លោក​ទាំងមូល​ស្រប​ពេល​ដែល​មនុស្ស​ចំនួន​៣៦៥​លាន​នាក់​កំពុង​កើត​ជម្ងឺនេះ ​។ គេរំពឹង​ថាតួរលេខ​នៃអ្នក​ជម្ងឺនឹង​មានការ​កើនឡើង​រហូត​ដល់​ជាង៥០០លាន​នាក់ ​នៅឆ្នាំ​២០២៥ ខាងមុខ​ ដែល​ភាគរយ​នៃអ្នក​ជម្ងឺ​ទាំងនោះ គឺភាគ​ច្រើន​កំពុង​រស់នៅ​ក្នុង​ទ្វីប​អាស៊ី ។​
ស្វែងយល់ពីជម្ងឺទឹកនោមផ្អែម

ដោយ​ឡែក​តាម​របាយការណ៍​របស់​សមាគមន៍​ជម្ងឺទឹក​នោម​ផ្អែម​ពិភពលោក​ បានធ្វើ​ការប៉ាន់​ស្មានថា​ នៅកម្ពុជា​មាន​អ្នក​ជម្ងឹទឹក​នោម​ផ្អែម​ប្រហែល​ជាង​២៥០.០០០នាក់ ​ប៉ុន្តែអ្នក​ជំនាញ​ក្នុងវិស័យ​នេះ ​បានគិត​ថាចំនួន​អ្នក​ជម្ងឺទឹក​នោម​ផ្អែម​នៅក្នុង​ប្រទេស​កម្ពុជា​អាច​នឹងកើន​ឡើងដល់​១.០០០.០០០នាក់​នៅឆ្នាំ​២០២៥ខាងមុខ ។​
ស្វែងយល់ពីជម្ងឺទឹកនោមផ្អែម

លោក​សាស្រ្តា​ចារ្យ​មហាប​រិញ្ញា​ កុយ ​វ៉ាន់នី ​ជាអ្នក​ឯកទេស​ខាងជម្ងឺ​ទឹកនោម​ផ្អែម ​និងក្រពេញ​ និងជា​ប្រធាន​សមាគម​គ្រូពេទ្យ​ទឹកនោមផ្អែម​ និងក្រពេញ​នៅកម្ពុជា​ ដែល​បច្ចុប្បន្ន​លោក​កំពុង​បម្រើការ​នៅក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ បាន​មាន​ប្រសាសន៍ថា ​ចំនួន​កើន​ឡើង​នៃអ្នក​កើត​ជម្ងឺទឹក​នោម​ផ្អែម​គឺឡើង​ទន្ទឹមគ្នា​នឹងសន្ទុះ​នៃការ​អភិវឌ្ឍន៍​ និង​របប​ហូប​ចុកងាយ​ស្រួល​រកបាន​ ។ ជាពិសេស​គឺអាហារ ​និងភេសជ្ជៈ ​ទាំង​នោះ​សម្បូរ​ទៅដោយ​ជាតិកាឡូរី​ខ្ពស់​ពេក​ និងការ​និយម​ទទួល​ទាន​អាហារ​កុម៉្មង់​ភ្លាម​បានភ្លាម ​(Fast Food) កាន់​តែច្រើន​ឡើង​ក្នុងចំណោម​ប្រជាជន​កម្ពុជា ៕​
ស្វែងយល់ពីជម្ងឺទឹកនោមផ្អែម

ដោយ៖ ឈូក ស
ប្រភព៖ សាលាក្រុងរាជធានីភ្នំពេញ