គុប្រយោជន៍​សុខភាព​ នៃស្លឹកគ្រៃ​ ដែលអ្នក​មិនធ្លាប់ដឹង​

ស្លឹក​គ្រៃ​គឺជាគ្រឿង​ទេស​ ដ៏ពេញ​និយម​មួយមុខ​ ដែល​ប្រជាជន​ភូមិ​ភាគ​អាស៊ី​ភាគ​ច្រើន​ប្រើ​ច្នៃលាយ​ជាមួយ​មុខម្ហូប​ ហើយ​វាត្រូវ​បាន​គេប្រើ​ដើម្បី​បន្ថែម​ក្លិន​ក្រអូប​ទៅក្នុង​ការ​ផលិត​ផងដែរ​។ ប៉ុន្ដែ​មនុស្ស​មិន​សូវដឹង​ ពីមសត្ថភាព​ប្រឆាំង​នឹងជំងឺ​មហារីក​ និងប្រឆាំង​នឹងការ​រលាក​ឡើង​។ ដូច្នេះ​ យើងសូម​ណែ​នាំលោក​អ្នក​ ពីគុណ​ប្រយោជន៍​មួយ​ចំនួន​ នៃស្លឹក​គ្រៃ​ ដូច​ខាង​ក្រោម​នេះ៖​ប្រេង ​Essential ចម្រាញ់ពី​ស្លឹក​គ្រៃ៖ ​យ៉ាង​ហោច​ប្រេង ​Essential ៧ប្រភេទ​ផ្សេងគ្នា​ ដែល​គេរក​ឃើញ​នថា​ចម្រាញ់​ពីស្លឹកគ្រៃ ​ដែល​មានគុណ​ប្រយោជន៍​បន្ថែម​រសជាតិ​អាហារ​ ព្រមទាំង​ត្រូវបាន​គេយក​ទៅប្រើ​បន្ថែម​ក្លិនឈ្ងុយ​នៅក្នុង​ផលិត​ទឹកអប់​។ ប្រេងដ៏​សំខាន់​មួយមុខ​ឈ្មោះថា​ Citral គឺវា​មានក្លិន​ស្លឹកគ្រៃ​ឈួល​ខ្លាំង ​ខណៈ​ពេល​ប្រេង​មួយ​មុខ​ទៀត ​ឈ្មោះ ​Limonene មាន​ក្លិន​ស្រាលជាង ​ប៉ុន្ដែនៅ​តែ​មានសារៈ​សំខាន់​សម្រាប់​ការប្រើ​ប្រាស់​ក្នុងគ្រឿង​សម្អាង​។ ប្រេងច​ម្រាញ់​ពីស្លឹក​គ្រៃមួយ​ចំនួនទៀត ​មាន​ប្រសិទ្ធ​ភាព​បណ្ដេញ​សត្វល្អិត​ ។ ប្រេង​ទាំងនោះ​មាន​ឈ្មោះ​ដូចជា ​geraniol, borneol and citronellol ដែល​ជាគ្រឿង​ផ្សំដ៏​សកម្ម​ប្រើប្រាស់​នៅក្នុង​ទៀន​ស្លឹក​គ្រៃ​ឈ្មោះដា​ Citronella។ ប្រភេទ​ប្រេង​ Essential ចម្រាញ់ពី​ស្លឹក​គ្រៃ​មួយ​ចំនួន​មាន​ប្រសិទ្ធ​ភាសម្លាប់​បាក់​តេរី ​ហើយ​មួយចំនួយ​ទៀត​មានគុណ​សម្បត្ដិ​ប្រឆាំង​នឹ​ង​អាការៈ​រោល​ក្រហាយ​ ប្រឆាំង​នឹងការរលាក ​និងសារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីដកម្ម។​​
គុប្រយោជន៍​សុខភាព​ នៃស្លឹកគ្រៃ​ ដែលអ្នក​មិនធ្លាប់ដឹង​
សារធាតុ​ចិញ្ចឹម៖​ ដោយ​សារក្លិន​ និង​រសជាតិ​របស់​វាខ្លាំង​ អ្នកទំនង​ជាមិន​ពិសា​ស្លឹក​គ្រៃ​ច្រើក្នុង​ពេលតែ​មួយនោះ​ទេ ​ប៉ុន្ដែ​អ្នកនៅ​តែ​សម្រេច​បាននូវ​សារធាតុ​ចិញ្ចឹម​ពីបរិមាណ​ដ៏តិច​តួច​នេះ​។ ស្លឹក​គ្រៃហាន់​មួយស្លាប​ព្រាបាយមាន​ផ្ទុកនូជាតិ​ដែក ៤មីលី​ក្រាម។​ នេះគឺ​ជាបរិមាណ ​៥% នៃ​បរិមាណ​ដែល​ត្រូវបាន​ណែនាំ​ឱ្យទទួល​ទានរាល់​ថ្ងៃ​សម្រាប់​បុរស​ និង ២%សម្រាប់​ស្រ្ដី។ ​ស្លឹក​គ្រៃហាន់​ក្នុងបរិមាណ​មួយស្លាប​ព្រាបាយ​ដូចគ្នា​នេះមាន​បរិមាណ​ ១% នៃសារ​ធាតុមួយ​ចំនួន​ ដែល​ត្រូវបាន​ណែនាំ​ឱ្យទទួល​ទាន​ជាប្រចាំ​ថ្ងៃដូចជា ​អាស៊ី​ Folic ជាតិប៉ូ​តាស្យូម ​ជាតិ​ម៉ាញ៉េស្យូម​ ជាតិ​ស័ង្កសី​ និងផូស្វ័រ​។ ស្លឹក​គ្រៃ​មាន​ផ្ទុកនូវ​វីតាមីន​C វីតាមីន​B6 សារធាតុ ​riboflavin និង​ naiacin ប៉ុន្ដែ​អ្នកគួរ​តែ​ទទួល​ទាន​ភេជ្ជៈ​ធ្វើពី​ស្លឹក​គ្រៃ​ឱ្យបាន​មួយកែវ​ ដើម្បី​ទទួល​បានបរិមាណ​សារ​ធាតុ​ចិញ្ចឹម​ដ៏សំខាន់​ទាំងនេះ។​​
គុណ​ប្រយោជន៍​សុខភាព​៖ ស្លឹក​គ្រៃ​មាន​ផ្ទុក​នូវសារធាតុ ​Flavonoid ដែល​ដើរ​តួជាសារ​ធាតុ​ប្រឆាំង​នឹង​អុកស៊ីដកម្ម​ និងជាភ្លាក់​ងារប្រឆាំង​នឹងការ​រលាក។​ ក្នុង​សមត្ថភាព​នៃសារធាតុ​ប្រឆាំងនឹង​អុកស៊ីដកម្ម​ សារធាតុ​ Flavonoid មាន​ប្រសិទ្ធភាព​បង្ការការ​ខូចកោសិកា ​ដែល​អាចដឹក​នាំទៅ​រកការកើត​ជំងឺយូរ​អង្វែង​ដូចជា ​ជំងឺបេះដូង ​ឬជំងឺ​ពុកឆ្អឹង​។ សារធាតុ​ Flavonoid មួយ​ប្រភេទ​នៅក្នុង​ស្លឹកគ្រៃ​ឈ្មោះថា​ Lutein មានសមត្ថភាព​ពន្យឺត​ការរីក​រាល​ដាល​ និងពន្លឿន​ការសម្លាប់​កោសិកា​មហារីក​ប្រភេទ​មួយចំនួន​ នេះបើ​យោង​តាមការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចុះផ្សាយ​នៅក្នុង​ប្រតិប័ត្រព័ត៌​មាន​អឺរ៉ុបឆ្នាំ ​២០១២ ស្ដី​អំពីវិទ្យា​សាស្រ្ដ​ឱសថ​។ ម្យ៉ាង​ទៀត ​ជាតិ Luteolin មាន​ផ្ទុកនូវ​សមត្ថភាពដ៏​ខ្លាំងក្លា​ប្រឆាំង​នឹង​ការរលាក​ ដែល​សារធាតុ​នេះអាច​ព្យាបាល ​ការក្រិន​ស្បែក​ រលាកសួត ​ឬរបួសសួត​ស្រួចស្រាល៕ ​

អត្ថបទ៖ ដេវីដ
Source: healthyeating.sfgate