ក្តាមសេះចំហុយលាយទឹកឃ្មុំ

គ្រឿង​ផ្សំ​ក្តាម ខ្ញី ​ម្ទេស ​ស្លឹក​ខ្ទឹម​ ស្រា ​ទឹកស៊ីអ៊ីវ ​ប្រេងល្ង​
ក្តាមសេះចំហុយលាយទឹកឃ្មុំ
វិធីធ្វើ១- ក្តាម​សេះ​២​ ឬ៣ ១២០០ក្រាម , ​ខ្ញីម៉ដ្ឋ ​៨០ក្រាម​ , ដើមខ្ទឹម​ ១៦០ក្រាម, ​ម្ទេសទុំ​ ២ផ្លែ ​២- ទឹកឃ្មុំ ​៤ស្លាប​ព្រាបាយ ​, ទឹកស៊ី​អ៊ីវ ​២ស្លាប​ព្រាកន្លះ ​, ស្រា ​២ស្លាប​ព្រាកន្លះ​, ប្រេងល្ង​ ១ស្លាបព្រាកាហ្វេ ​៣- ក្តាម​សេះ​បកស្នូក​ យក​ស្រកីចេញ​ និងលាង​ទឹក​អោយ​ស្អាត ​កាត់ជា​ដុំៗដាក់​ចំហុយ​អោយឆ្អិន ​ទើប​ស្រង់​ចេញ​ទុកប្រើការ។​៤- ដាក់​ខ្លាញ់ ​ឬប្រេងឆា ​៣ស្លាប​ព្រាបាយ​ចូលក្នុង​ខ្ទះ​។ រង់ចាំ​ខ្ទះ​ក្តៅហុយ​ផ្សែង​ទើបចាក់​ខ្ញីម៉ដ្ឋ​ចូលបំពង​ បន្ទាប់​មកចាក់​ក្តាម​សេះឆ្អិន​ស្រាប់​ចូល​ក្នុងខ្ទះ​ ឆាត្រឡប់​ចុះឡើង​មួយស្របក់។​ ៥- ចាក់​ដើមខ្ទឹម​ (កាត់​ជាកង់ៗ)​ និងគ្រឿង​ផ្សំរសជាតិ​ និងម្ទេស​ទុំចូល​ឆាត្រឡប់​អោយសព្វ​ ទើបគ្រប​ខ្ទះអោយ​ជិត​ ហើយ​រំងាស់​ប្រហែល​ ៥-៦នាទី រហូត​ទាល់​តែចូល​ជាតិគ្នា ​រួចស្រង់​ដាក់ចាន​ទុកជាការ​ស្រេច ៕​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​