ផ្សែងបារី​អាចបង្កឲ្យប្រុសៗ​អត់កូន និងងាប់លិង្គ

ក្រុមអ្នកវិទ្យាសាស្ត្របាន​ធ្វើការស្រាវជ្រាវ​ជាច្រើន​ដងរកឃើញថា សារធាតុបំលែងដ៏សំខាន់ចេញពីផ្សែងបារី (ផ្សែងបារីដែលត្រូវបានស្រូប ហើយ​ត្រូវ​បានរំលាយ​ចូល​ទៅ​ក្នុង​រាងកាយ) ត្រូវបានគេរកឃើញមាន​នៅក្នុងទឹកកាម។ បើទោះបីជាផ្សែង​បារី​ត្រូវបានឆ្លងកាត់ប្រព័ន្ធ​ចម្រោះ​នៅក្នុងរាង​កាយ​ក៏ដោយ ក៏ប៉ុន្តែជាតិពុលរបស់ផ្សែងបារីច្រើនពេក អាច​បង្កឲ្យ​មានគ្រោះថ្នាក់យ៉ាងខ្លាំង ដែលអាចធ្វើឲ្យ​បុរសមួយចំនួនអត់កូន ឬ​អាច​ងាប់លិង្គបាន។
 
ផ្សែងបារី​អាចបង្កឲ្យប្រុសៗ​អត់កូន និងងាប់លិង្គ
១. បរិមាណ​មេជីវិតឈ្មោល​មានការថយចុះ
អាស្រ័យទៅលើ​បរិមាណនៃការជក់បារី ធ្វើឲ្យចំនួនមេជីវិតឈ្មោលរបស់អ្នកដែលជក់បារីគឺកាន់តែមានការធ្លាក់ចុះទៅតាមនោះដែរ។
២. កាត់បន្ថយការបំលាស់ទីរបស់មេជីវិតឈ្មោល
ការជក់បារីនាំឲ្យមានការរលាកដល់ប្រព័ន្ធ​ប្រដាប់បន្តពូជ ដែលធ្វើឲ្យ​មេជីវិតឈ្មោល​គ្មានសមត្ថភាព​អាចជ្រាប​ចូលទៅក្នុងស៊ុតបាន។
៣. ធ្វើឲ្យមេជីវិតឈ្មោល​ផ្លាស់ប្តូររូបរាង
ការជក់បារីអាចធ្វើឲ្យ​ចំនួនភាគរយ​នៃរូបរាង​របស់មេជីវិតឈ្មោល​ខុសប្លែកពីធម្មតា។ នេះអាចបណ្តោលឲ្យ​អត្រា​នៃការលូតកើតមានខ្ពស់ ហើយ​ទារកអាចពិកា​រតាំងពីកំណើត។
៤. បង្កឲ្យងាប់លិង្គ
អ្នកជក់បារីមាន​ហានិភ័យនៃការងាប់លិង្គកម្រិតខ្ពស់ជាងអ្នកធម្មតាដល់ទៅ ២ដង ដោយសារតែ​ការក្រិន​រឹងសរសៃឈាមក្នុងលិង្គ, លំហូរឈាម​ទៅកាន់លិង្គ​ត្រូវបាន​កាត់បន្ថយ។
សព្វថ្ងៃនេះ​មាន​បុរសចំនួន ៨២ ទៅ ៩៧ភាគរយ មានបញ្ហា​លិង្គមិន​អាច​ប៉ះឡើងរឹងបាន​ គឺដោយសារតែផ្សែងបារី។ ចំពោះបុរសដែលជក់បារីរយៈពេលយូរ អាចជួប​ហានិភ័យ​នៃការ​ងាប់លិង្គកើន​ឡើងខ្ពស់បំផុត៕
ដោយ៖ មង្គលការ
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ផ្សែងបារី​អាចបង្កឲ្យប្រុសៗ​អត់កូន និងងាប់លិង្គ