ប៉ូលិស​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​មនុស្ស ៤ នាក់ លក់ និង​រក្សា​សារធាតុ​ថ្នាំញៀន​

ខេត្តព្រះសីហនុ: ប៉ូលិស​ខេត្ត​ព្រះសីហនុ បានធ្វើការ​ឃាត់ខ្លួន​មនុស្ស ៤​នាក់ ដែល​ចែកចាយ និង​រក្សា​សារធាតុ​ថ្នាំញៀន ត្រូវបាន​ប៉ូលិស​ធ្វើការ​ឃាត់ នៅ​យប់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ប៉ូលិស​បានអោយដឹងថា ជនសង្ស័យ មាន​គ្នា​ចំនួន ៤​នាក់ ១-​ឈ្មោះ បាន ជៀន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ២-​ឈ្មោះ ណែម ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២០​ឆ្នាំ ៣-​ឈ្មោះ សុខ ស្រីអូន ភេទ​ស្រី អាយុ​២៤​ឆ្នាំ ៤-​ឈ្មោះ​វី ប៊ុនធឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ អ្នក​ទាំង​៤​នាក់​នេះ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។

​ពេល​ឃាត់ខ្លួន​នោះ ប៉ូលិស​បាន​ដកហូត​វត្ថុតាង រួមមាន​: ១-​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន ១​កញ្ចប់​ធំ និង​៤​កញ្ជប់​តូច ស្មើរ​និង​២៤.៨៨​ក្រាម ២-​ទូរ​សព្ទ័​ដៃ​ចំនួន​៣​គ្រឿង ៣-​ជញ្ជីង​ឃ្លឹង​ថ្នាំ​ចំនួន​១​គ្រឿង​។​

​ជនសង្ស័យ បានធ្វើ​សកម្មភាព​លក់​គ្រឿងញៀន និង​លាក់ខ្លួន​នៅក្នុង​បន្ទប់​ជួល ហើយ​ប្រជាពលរដ្ឋ បាន​រាយការណ៍​អោយ​សមត្ថកិច្ច ទើប​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ  និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​បានតែ​ម្តង​។​

​ជនសង្ស័យ និង​វត្ថុតាង ដែល​ដកហូត​ទាំងនោះ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕