​តំបន់​ការដឹក​ជ​ញ្ជូន រួច​ពន្ធ​អន្តរជាតិ នៃ​ទីក្រុង​គុន​មី​ញ ត្រូវបាន​បញ្ចប់ ការសាងសង់​ជា​មូលដ្ឋាន​

ភ្នំពេញ: តាម​ដំណឹង​ពី​ពេល​ថ្មីៗ​នេះ តំបន់​ការដឹក​ជ​ញ្ចូ​ន រួច​ពន្ធ​អន្តរជាតិ នៃ​ទីក្រុង​គុន​មី​ញ ដែលជា​ជំហាន​ទីមួយ នៃ​តំបន់​រួច​ពន្ធ និង​ពាណិជ្ជកម្ម ចិន​-​អាស៊ាន ត្រូវបាន​បញ្ចប់​ការសាងសង់ ជា​មូលដ្ឋាន​ហើយ ហើយនឹង​ដាក់ចូល ទៅក្នុង​ការប្រើប្រាស់​ជា​ផ្លូវការ នៅ​ចុង​ឆ្នាំនេះ​។​

​តំបន់​រួច​ពន្ធ និង​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន គឺ​ស្ថិតនៅក្នុង​មូលដ្ឋាន ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់ នៅ​តំបន់​ម៉ា​ជីន​ភូ នៃ​ទីក្រុង​គុន​មី​ញ ដែលមាន​ទំហំ ១៩៦ ហិកតា ហើយ​មានការ​វិនិយោគ សរុប​ប្រមាណ ១ ម៉ឺន​លាន​យាន់ ។ តំបន់​រួច​ពន្ធ និង​ពាណិជ្ជកម្ម ចិន​-​អាស៊ាន​នេះ នឹង​ក្លាយជា​តំបន់​រួច​ពន្ធ និង​ពាណិជ្ជកម្ម​ដ៏​មាន​កំរិត​ខ្ពស់​ជាងគេ និង​ធំជាងគេ នៅ​ភូមិភាគ​ខាងលិច និង​កណ្តាល​ប្រទេស​ចិន ដែលមាន​សេវាកម្ម ដូចជា សំណុំ​គយ អធិការកិច្ច ពាណិជ្ជកម្ម ពន្ធដារ ហិរញ្ញវត្ថុ ផ្សារ​អេឡិចត្រូនិក និង​សេវាកម្ម​ផ្សេងទៀត​។​

​តាម​គម្រោងការ​ទូទៅ តំបន់​រួច​ពន្ធ និង​ពាណិជ្ជកម្ម ចិន​-​អាស៊ាន​នេះ នឹងត្រូវ​ចែកជា​ស្នូល​១ ខ្សែក្រវាត់​ទាំង​៣ និង​តំបន់​ទាំង​៧​។ ស្នូល​១ គឺ​តំបន់​ពាណិជ្ជកម្ម​អន្តរជាតិ ជា​ស្នូល​។ ខ្សែក្រវាត់​ទាំង​៣ គឺមាន​ខ្សែក្រវាត់​អភិវឌ្ឍន៍​ចម្បង​ទាំង​២ ពី​ខាងត្បូង ទៅខាង​ជើង និង​ខ្សែក្រវាត់​អភិវឌ្ឍន៍​បន្ទាប់​១ ពី​ខាងកើត​ទៅខាង​លិច​។ តំបន់​ទាំង​៧ មាន ដូចជា​តំបន់​ការដឹក​ជ​ញ្ចូ​ន រួច​ពន្ធ​អន្តរជាតិ តំបន់​ពាណិជ្ជកម្ម​អន្ដរជាតិ មូលដ្ឋាន​ទីស្នាក់ការ​ក​ណ្តា​ល របស់​ក្រុមហ៊ុន​នៃ​អាស៊ាន និង​អាស៊ី​ខាងត្បូង តំបន់​ស្ថានីយ៍​រថភ្លើង តំបន់​ហិរញ្ញវត្ថុ​អន្តរជាតិ (​រួមមាន​ផ្សារ​ទំនើប មិន​គិត​ពន្ធ និង​មជ្ឈមណ្ឌល​តាំងពិព័រណ៍​) តំបន់​ទំនិញ​ក្នុង​សូន្យ​ពន្ធ ដែល​នាំចូល​ពី​អាស៊ាន និង​តំបន់​សេវា​អេកូឡូស៊ី​-​កម្សាន្ត​អន្តរជាតិ​។​

​តាម​ការណែនាំ​ពី លោក លួ ឆឹង​សឹង ប្រធាន​នៃ​តំបន់​រួច​ពន្ធ និង​ពាណិជ្ជកម្ម ចិន​-​អាស៊ាន បានអោយដឹងថា ក្រោយ​បាន​សាងសង់​រួច តំបន់​នេះ នឹង​ក្លាយជា​តំបន់​សកល​មួយ ដែល​រួមមាន​ឧស្សាហកម្ម​កែច្នៃ ដឹកជញ្ជូន ពាណិជ្ជកម្ម លំនៅដ្ឋាន និង​ហិរញ្ញវត្ថុ​ជាដើម​។ មកទល់​សព្វថ្ងៃនេះ តំបន់​រួច​ពន្ធ និង​ពាណិជ្ជកម្ម ចិន​-​អាស៊ាន បាន​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ជាមួយនឹង​ក្រុមហ៊ុន​ជាច្រើន ដូចជា TCC ក្រុម​នៃ​ប្រទេស​ថៃ ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អន្តរជាតិ “​យ៉ូ​យ៉ី​សូន​” ប្រទេស​ថៃ ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន ក្ងោកមាស នៃ​ខេត្ត​យូ​ន​ណាន ក្រុមហ៊ុន DHL សាខា​ខេត្ត​យូ​ន​ណាន និង​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន តាម​ផ្លូវដែក​ប្រទេស​ចិន ជាដើម​។ ទន្ទឹមនឹង​ការបញ្ចប់ ការសាងសង់ នៃ​ជំហាន​ទីមួយ នៃ​តំបន់​រួច​ពន្ធ និង​ពាណិជ្ជកម្ម ចិន​-​អាស៊ាន សេវាកម្ម និង​ក្រុមហ៊ុន​ខ្លះ នឹង​ចាប់ដំណើរការ ជា​បន្តបន្ទាប់ ដូចជា សេវាកម្ម​សំណុំ​គយ អធិការកិច្ច ពន្ធដារ និង​ក្រុមហ៊ុន​ប្តូរ​លុយ ធនាគារ និង​ពាណិជ្ជកម្ម អ៊ី​ធឺ​ណិ​ត ជាដើម​៕V/S

​តំបន់​ការដឹក​ជ​ញ្ជូន រួច​ពន្ធ​អន្តរជាតិ នៃ​ទីក្រុង​គុន​មី​ញ ត្រូវបាន​បញ្ចប់ ការសាងសង់​ជា​មូលដ្ឋាន​