សង្គម​ស៊ីវិល និង​សហគមន៍​ដីធ្លី ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន ថ្ងៃ​៥​តុលា នៅ​ភ្នំពេញ​

ភ្នំពេញ: នៅ​ថ្ងៃទី​៥ ខែតុលា​នេះ គឺជា​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ​។ ប្រជាពលរដ្ឋ​សហគមន៍​ដីធ្លី នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន រួមទាំង​អង្គការ​សង្គម​ស៊ីវិល បានធ្វើការ​ជួបជុំគ្នា នៅ​អតីត​ដីក្រហម ជិត​ស្ថានទូត​រុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​យុទ្ធនា​ការដើរ​ហែរ​ក្នុង​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​នរក​ដំណោះស្រាយ​រឿង​បណ្តេញ​ចេញពីផ្ទះ​សម្បែង​។​

​ចំណែក​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច បានដាក់​ពង្រាយ ដើម្បី​ទប់ស្កាត់ មិនអោយ​ប្រជាពលរដ្ឋ ហែរ​ក្បួន​ចេញពី​ទីកន្លែង​ជួបជុំ​នោះទេ​។ រីឯ​នៅ​រដ្ឋសភា ដែល​ស្ថិតនៅ​ខាងជើង​កន្លែង​ជួបជុំ​នោះ ត្រូវ​បានដាក់​របាំង​ដែក​បិទផ្លូវ មិនអោយ​ប្រពល​រដ្ឋ​ហែរ​ក្បួន​ចូលទៅ​ប្រមូលផ្តុំ​នៅមុខ​សភា​៕​