អ្នក​សា​រព័ត៌​ ០២រូប ត្រូវ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ឃាត់​ខ្លួន

បន្ទាយមានជ័យ: កាល​ពី​ព្រឹក​ថ្ងៃ​ទី ០៣​ តុលា ២០១៥ កន្លង​ទៅ​នេះ​សមត្ថ​កិច្ច​កង​រាជ​អា​វុធ​ហត្ថ​ ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ធើ្វ​ការ​ឃាត់​ខ្លួន​អ្នក​សារ​ព័ត៌​មាន ០២​រូប នៅ​អង្គ​ភាព​ផ្សេង​គ្នាប​ន្ទាប់​ពី​អ្នក​សារ​ព័ត៌​មាន​ទាំង​ពីរ​នោះ​ជិះ​ម៉ូតូ​ពី ខេត្ត​បាត់​ដំ​បង​ឆ្លង​ចូល​ក្នុង​ទឹក​ដី​នៃ​ ខេត្ត​បន្ទាយ​មាន​ជ័យ ។  អ្នក​សារ​ព័ត៌​មាន​ដែល​រង​នូវ​ការ​ចោទ​ប្រ​កាន់​និង​ឃាត់​ខ្លួន​នោះ ១ឈ្មោះ ជ័យ តារា អាយុ​ខ្ទង់ ៤៥ឆ្នាំ រស់​នៅ​ខេត្ត​បាត់​ដំ​បង បំ​រើ​ការ​ឲ្យ​សារ​ព័ត៌​មាន សុ​ជី​វធម៌​ រីឯ​ម្នាក់​ទៀត​ឈ្មោះ​ តាំង សាយ មាន​អាយុ ប្រ​ហែល​ ៤៧​ឆ្នាំ រស់​នៅ​ខេត្ត​បាត់​ដំ​បង​បំ​រើ​ការ​ងារ​ឲ្យ​អង្គ​ភាព សារព័ត៌​មាន​មតិ​មហា​ជន ។ ប្រ​ភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា: មុន​ឈាន​ដល់​ការ​ឃាត់​ខ្លួន​អ្នក​សារ​ព័ត៌​មាន​ពនេច​រខាង​លើ​គឺ​មាន​បុរស​ម្នាក់​ឈ្មោះ តុប សុ​វណ្ណ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​បាន​យក​ឈ្មោះ​លោក ប៉ាសុជិត វង្ស អភិ​បាល​រាជ​ធា​នី​ភ្នំ​ពេញ​ថា: ខ្លួន​គេ​នោះ​ជា​ជំ​នួយ​ការណ៍​ផ្ទាល់ បាន​ទូរ​សព្ទ័​ទៅ​លោក​ឧត្តម​សេ​នីយ៍​ត្រី ឱ បូ​រិន​ មេ​បញ្ជា​ការ​កង​រាជ​អា​វុធ​ខេត្ត​បន្ទាយ​មាន​ជ័យ​ឲ្យ​ចូល​រួម​បង់​ប្រាក់​ចំ​នួន​ ១០០​ដូ​ល្លារ​ជន​ដដែល​រូប​នោះ បាន​ប្រាប់​លោក ឱ បូរិន ថា:​លោក គោស៊ុម សា​រេឿត​ អភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ក៏​បាន​បរិ​ចាគ​ទឹក​ប្រាក់​ចំនួន ២០០​ដូ​ល្លារ​ដែរ ។ ដោយ​មាន​ការ​ងេឿង​ឆ្ងល់​លើ​ជន​នោះ​លោក ឱ បូរិន […]