​សមត្ថកិច្ច​​ចម្រុះ​​ដុត​ដៃ​ដុត​ជើង​​​រុក​រក​សព​​​​ដែល​គេ​រាយការណ៍ទៅ​វិទ្យុ​ABC​​​​ ប៉ុន្តែ​រក​មិន​ឃើញសោះ​

​ខេត្ត​កំពត ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន បាន​​​ឱ្យ​ដឹង​ថា ​នៅ​ប៉ុន្មាន​នាទី​​មុន​នេះ ​មាន​​​មនុស្ស​ម្នាក់​បាន​​រាយការណ៍​ទៅ​វិទ្យុ​​ABC​ដោយ​ប្រាប់​ថា ​មាន​មនុស្ស​​ស្លាប់​២នាក់​​​នៅ​​ផ្តុំ​ដី​ឡូត៍​ជិត​ផែ​កំពង់​កណ្តាល ​ក្រុង​កំពត ។

​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ​ក្រោយ​ពី​ទទួល​​បាន​ព័ត៌​​មាន​នោះ​ភ្លាម​ សមត្ថកិច្ច​ចម្រុះ​​ខេត្ត​កំពត ​​ដឹក​នាំ​ដោយ​លោក​ស្នង​ការ​​ខេត្ត បាន​​ដុត​ដៃ​ដុត​ជើង​​​ចុះ​ទៅ​​ដល់​កន្លែងកើត​ហេតុ ​ដើម្បី​​​រុក​រក​គ្រប់​ចំណុច​​ដែល​មនុស្ស​​ម្នាក់​នោះ​បាន​រាយការណ៍ ប៉ុន្តែរក​មិន​ឃើញ​សោះ ​ហើយ​លេខ​ទូរស័ព្ទ​​ដែល​វិទ្យុ​ខាង​លើ​ឱ្យ​ទាក់​ទងទៅ​មនុស្ស​ម្នាក់​ទៀត​សោធ​​ ​​ក៏​ទាក់​ទង​​​មិន​ចូល​ ​​សង្ស័យ​ជា​​​​ការ​បំប៉ោង​ព័ត៌​មាន​ ​ឬ​យ៉ាង​ណា​នោះ​ទេ? 

​ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ នៅ​ម៉ោង​​​ជាង​​៩​​ព្រឹក​ថ្ងៃទី​៥ តុលា នេះ ​​សមត្ថកិច្ច​ចម្រុះ​​ខេត្ត នៅ​តែ​​​បន្ត​សកម្ម​ភាព​​រុក​រក និង​​​​ស្រាវជ្រាវ​​រក​ឱ្យ​ឃើញ​ការ​ពិត ៕