ភ្ញាក់ផ្អើល​ទាំង​ព្រលឹម រក​ម្ចាស់​មិនឃើញ ឃើញ​តែ​ម៉ូតូ​កៀប​ជាប់​បង្គោល​ភ្លើង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម៉ូតូ​ធុន​ឌ្រី​ម​C១២៥​មួយ​គ្រឿង ត្រូវ​អ្នកដំណើរ​ប្រទះ​ឃើញ​នៅ​កៀប​ជាប់​ជាមួយ​និង​ប​ង្កោ​ល​ភ្លើង​និង​មានព្រៃ​ជុំវិញ ខណៈ​ដែល​រក​ម្ចាស់​ម៉ូតូ​មិនឃើញ ឃើញ​តែ​ស្បែកជើង និង​ប្រាក់​ចំនួន​៥​ពាន់​រៀល​នៅ​ក្បែរ​នោះ ដែល​ហេតុការណ៍​នេះ ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ តុលា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ប្រប
មាត់​​ស្ទឹង​ក្នុងភូមិ​ឡឥដ្ឋ សង្កាត់​ព្រៃ​ព្រះស្តេច ក្រុង​បាត់ដំបង    ។

ប្រភព​បានឱ្យ​ដឹង​ថា ម៉ូតូ​ខាងលើ​ពាក់​ស្លាក​លេខ​បាត់ដំបង 1H-5682 ដោយ​បច្ចុប្បន្ន​ត្រូវ​កម្លាំង​សមត្ថកិច្ច​កំពុង​ចុះ​ឆែក​មើល​នៅ​ជុំវិញ​កន្លែង​កើតហេតុ និង​ក្នុង​មាត់​ស្ទឹង​នោះ​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព