បឹងកេត ផ្តួលក្រុមទ័ព បានសម្រេច ដើម្បីឡើងទៅកំពូលតារាង

នៅ​ទី​បំផុត​ក្រុម​បឹង​អង្គរ អាច​ប្រើ​ការ​ប្រកួតបង្រ្គប់​លើក​ទី​២០​របស់​ពួក​គេ ដើម្បី​ដណ្តើម​យក​តំបន់​កំពូល​តារាង​នៃ​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ឆ្នាំ​២០១៥​ពី​ក្រុម​ភ្នំពេញ​ក្រោន បាន​វិញ​ហើយ ខណៈ​ពួក​គេ​នៅ​តែ​អាច​បន្ត​យក​ឈ្នះ​លើ​ក្រុម​​ម្ចាស់​ផ្ទះ​ក្រសួង​ការពារជាតិ(ទ័ព)​នោះ។

នៅ​ក្នុង​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ស្តាត​ចាស់ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ​នោះ ក្រុម​បឹង​កេតអង្គរ មិន​អាច​ធ្វើ​អ្វី​ទៅ​លើ​ក្រុម​ក្រសួង​ការពារជាតិ ដែល​ពួក​គេ​ធ្លាប់​បាន​យក​ឈ្នះ ៣-០ នោះ​ឡើយ ខណៈ​ឱកាស​រក​គ្រាប់​បាល់​របស់​ពួក​គេ​ត្រូវ​បាន​​បាត់​បង់​នៅ​ក្នុង​តំបន់​ការពារ​របស់​ទ័ព​នោះ។
1
2
3
យ៉ាង​ណាក៏​ដោយ ការ​ទទួល​បាន​​កាត​លឿង​ជា​លើក​ទី​២ ស្មើ​និង​កាត​ក្រហម​របស់​ខ្សែ​ប្រយុទ្ធ​ជា​ប្រធាន​ក្រុម ខែក ខេមរិន្ទ នៅនាទីទី​៥៣ ​ហាក់​បើក​ផ្លូវ​ដល់​ក្រុម​បឹង​កេត ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ទ័ព ដែល​នៅ​សល់​សមាជិក​ត្រឹម​១០នាក់​មួយ​នេះ ហើយ​ភាព​សប្បាយ​រីក​​រាយ​ក៏​បាន​កើត​មាន​ឡើង​នៅ​ពេល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ​បាន​ស៊ុត​ទម្លុះ​សំណាញ់​ទី​ក្រុម​ទ័ព​បាន​សម្រេច​នៅ​នាទីទី​៧៣​នោះ ព្រោះ​នេះ​ជា​គ្រាប់​បាល់​ជ័យ​ជម្នះ​របស់​ក្រុម​បឹង​កេត​តែ​ម្តង។
7
ការ​ឈ្នះ​ក្នុង​លទ្ធផល ១-០ ទាំង​លំបាក​នេះ បាន​ជួយ​ឲ្យ​បឹង​កេត ឡើង​ទៅឈរ​នៅ​លើ​កំពូល​តារាង ដោយមាន​៥១ពិន្ទុ និង​​បាន​ទម្លាក់​ក្រុម​ភ្នំពេញ​ក្រោន ដែល​មាន​៤៨​ពិន្ទុ​ឲ្យ​មក​ឈរ​នៅ​លេខ​រៀងទី​២​វិញ ប៉ុន្តែ​ការ​បរាជ័យ​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​លើក​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​ទ័ព សល់​ភាគ​រយ​តិច​បំផុត ​​ក្នុង​ការ​ប្រជែង​ឡើង​ទៅ​តំបន់ Top4 ដើម្បី​បាន​ទៅ​ប្រកួត​វគ្គ​បន្ត។
4
5
6
អាច​និយាយ​បានថា សម្រាប់​ការ​ប្រកួត​២​លើក​ចុង​​ក្រោយ​ទៀត ក្រុម​ទ័ព នឹង​ត្រូវ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ​ដោយ​ស្វ័យ​​ប្រវត្តិ បើ​សិន​ជា​ក្រុម​កំពុង​ឈរ​​នៅ​លេខ​រៀង​ទី​៣​ប៉ូលិស និង​ក្រុមកំពុង​ឈរ​នៅ​លេខ​រៀង​ទី​៤​​ណាហ្គាវើល រក​ឃើញ​ការ​ឈ្នះ​ត្រឹម​១​ប្រកួត​ទៀត​នោះ ព្រោះ​នៅ​ពេល​នេះ​ទ័ព នៅ​តែ​មាន៣២​ពិន្ទុ​ស្មើ​ក្រុម​ស្វាយ​រៀង ខណៈ​ណាហ្គាវើល និង​ប៉ូលិស មាន​៣៥​ពិន្ទុ​ទៅ​ហើយ ឯ​ខេមបូឌាន​ថាយហ្គឺរ ដែល​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៥​ក៏មាន​៣៤​ពិន្ទុ​ដែរ៕