Arsenal បំបាក់ក្រុមឡើងទម្រង់ Man United ដើម្បីធ្វើឲ្យលោក Wenger ធូរស្រាល

Arsenal បាន​បង្ហាញពី​ទម្រង់លេ​ងនៅ​ដើម​តង់​ដ៏​អស្ចារ្យ​ដើម្បី​​យក​ឈ្នះ​លើ​ក្រុម​ឡើង​ទម្រង់​លេង Manchester United ក្នុង​លទ្ធផល ៣-០ ក្នុង​ក្រប​ខ័ណ្ឌ League កាល​ពីថ្ងៃ​អាទិត្យ និង​​ជួយ​ឲ្យ​លោក Arsene Wenger អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Arsenal មានការ​រីក​រាយ​ក្នុង​ចិត្ត​។ លោក Wenger បាន​រង​នូវ​ការ​វាយ​ប្រហារ​ក្នុង​បណ្តាញ​សារ​ព័ត៌​មាន​​របស់​ចក្រ​ភព​អង់​គ្លេស ក្រោយ​ពីការ​រង​បរា​ជ័យ​ក្នុង​លទ្ធផល ៣-២ កាល​ពី​ថ្ងៃ​អង្គារ​​សប្តាហ៍​មុន​ក្រោម​ស្នា​ដៃ​ក្រុម Olympiakos បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ជួប​ភាព​ត្រដាប​ត្រដួសក្នុង​ការ​គេ​ច​ឲ្យ​​ផុត​ពីការ​ធ្លាក់​ចេញ​ត្រឹម​ការ​ប្រកួត​​​វគ្គ​ចែក​ពូល​ក្នុង​ក្រប​ខ័ណ្ឌ Champions League ប៉ុន្តែ ក្នុង​រយៈ​ពេល​៥​ថ្ងៃ​ក្រោយមក លោក​បាន​ជួយ​ឲ្យ​ក្រុម​ទទួល​ជ័យ​ជម្នះមួយ​ដែល​​បាន​តាមស្មើ​នឹង​លទ្ធផល​ដ៏​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​លីក​របស់​លោក​​នៅពេល​​ជួប​ Man United​។
1
ខ្សែ​បម្រើ Alexis Sanchez គឺ​ជា​ជំនួយ​ដ៏​ធំ​របស់​ក្រុម​ម្ចាស់ផ្ទះ ដោយ​រូប​គេ​បាន​ស៊ុត​បាល់​​បញ្ចូល​ទី​យ៉ាង​ល្អ​ពីចម្ងាយ​​ប្រមាណ​ជា​​១៦ម៉ែត្រ​​ក្នុង​រយៈ​ពេល​១៩នាទី​ដំបូង​ដើម្បី​ធ្វើ​ឲ្យ​គ្រាប់​បាល់​​សរុប​របស់​គេកើន​ដល់​៦​គ្រាប់ក្នុងការ​ប្រកួត​៣​លើក ក្រោយពី​​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​នៅ​លើ​ទឹក​ដីក្រុម Leicester City និង​គ្រាប់​បាល់​តែត​​បញ្ចូល​ទី​នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម Olympiakos​។ ខ្សែ​បម្រើ Mesut Ozil ក៏​បាន​ចូល​រួម​ក្នុងការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ផង​ដែរ ក្រោយ​ពី​ទទួល​បាន​បាល់​ពី​សំណាក់​ខ្សែ​បម្រើ​ប្រយុទ្ធ Theo Walcott ខណៈ​ដែល​​ក្រុម Arsenal បាន​កត់​ត្រា​ជ័យ​ជម្នះមួយ​ដែល​បាន​ធ្វើ​ឲ្យពួក​គេ​ឡើង​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ ដោយ​ដេញ​តាមពីក្រោយ​ក្រុម​ឈរ​លេខ​១ Manchester City ចំនួន​២​ពិន្ទុ​៕

ប្រភព​ព័ត៌​មាន៖ BBC