ទូរស័ព្ទចិនមានរាងដូច iPhone 6s តម្លៃមិនគួរឲ្យជឿ

ទូរស័ព្ទចិនមានរាងដូច iPhone 6s តម្លៃមិនគួរឲ្យជឿ

ដំណឹងល្អសម្រាប់អ្នកដែលស្រឡាញ់ទូរស័ព្ទទំនើបៗ ដែលមានរាងដូចជា iPhone នោះពេលនេះគឺឈប់បារម្ភទៀតទៅ។ កាលពីថ្មីៗ នេះក្រុមហ៊ុន មួយបានផលិតទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តការណ៏ Android និងមានរូបរាងដូចទៅនឹង iPhone 6s ស្ទើរតែ១០០% ។ តើអ្នកដឹងទេថាវាមានតម្លៃប៉ុន្មាន? តម្លៃរបស់វាគឺត្រឹមតែ 94 ដុល្លាតែប៉ុននោះ សម្រាប់អ្នកមិនសូវមានធនធានក៏អាចសាកល្បងប្រើប្រាស់វាបានដែរ។ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យរបស់ទូរស័ព្ទថ្មីមួយនេះគឺមិនត្រូវបានគេទម្លាយអោយដឹងនោះទេ តែគ្រាន់តែដឹងថាសមត្ថភាពរបស់វាគឺមិនចាញ់ទូរស័ព្ទ Smart Phone ដទៃឡើយ។ បើតាមប្រភពគេហៈទំព័របរទេសដ៏ល្បី បានអោយដឹងថា ទូរស័ព្ទខាងលើនេះគឺមានលក់នេះនៅជាន់ក្រោមនៃអាគារពាណិជ្ជកម្មមួយចំនួននៅទីក្រុង Shenzhen ប្រទេសចិន ដែលនៅទីនោះគឺមានហាងលក់ទូរស័ព្ទនិងផលិតផលរបស់ Apple ចំនួន ៣០ ស្តង់។​ ទោះបីជាមានរហូតទៅដល់ ៣០ ស្តង់ក៏ដោយ តែអតិថិជនចេញចូលហាងទាំងអស់នេះមិនដាច់នោះឡើយ ហើយក្នុងខណៈដែលមានទូរស័ព្ទចេញថ្មីដែលមានរូបរាងដូចទៅនឹង iPhone 6s ផងនោះ វារឹតតែធ្វើអោយមានអតិថិជនទ្វេដង ដែលមកទិញ។ តែគួរអោយសោកស្តាយវាមាននៅប្រទេសចិនតែប៉ុណ្ណោះ សង្ឃឹមថាវានិងមកដល់កម្ពុជាយើង នាពេលខាងមុខឆាប់ៗ។

---------------------------------------
ដោយ: ខន សុខឡាយ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ទូរស័ព្ទចិនមានរាងដូច iPhone 6s តម្លៃមិនគួរឲ្យជឿ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ទូរស័ព្ទចិនមានរាងដូច iPhone 6s តម្លៃមិនគួរឲ្យជឿ

ចុះថ្ងៃទី 05 តុលា ឆ្នាំ 2015 ម៉ោង 7:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

ទូរស័ព្ទចិនមានរាងដូច iPhone 6s តម្លៃមិនគួរឲ្យជឿ
ទូរស័ព្ទចិនមានរាងដូច iPhone 6s តម្លៃមិនគួរឲ្យជឿ