ថ្ងៃនៃការបញ្ចប់ កម្មវិធីទស្សនកិច្ច សិក្សាប្រចាំឆ្នាំ របស់ប្រតិភូនិស្សិតវិទ្យាស្ថាន អប់រំបច្ចេកទេស នៃប្រទេសសិង្ហបុរី មកកាន់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ នៅច្រកចេញដំណើរ នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកខន សុខា ដែលជាអ្នកសម្របសម្រួល ក្នុងដំណើរទស្សនកិច្ចសិក្សា របស់ប្រតិភូនិស្សិត ដែលអញ្ជើញ មកពីវិទ្យាស្ថានអប់រំ បច្ចេកទេស នៃប្រទេសសិង្ហបុរី បានមានប្រសាសន៍ថា កម្មវិធីទស្សនកិច្ចសិក្សាប្រចាំឆ្នាំ ដែលខាងវិទ្យាស្ថានអប់រំបច្ចេកទេស នៃប្រទេសសិង្ហបុរី ធ្វើជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នេះគឺមាន ឈ្មោះ ជាភាសាអង់គ្លេសថា OVERSEA STUDENT EXCHANGE PROGRAM (OSEP) ។

លោកខន សុខា បានឲ្យដឹងថា ដែលនេះជា លើកទី៨ ហើយដែលភាគីខាងសិង្ហបុរី បានមកប្រទេសកម្ពុជា តាមរយៈទំនាក់ទំនងជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។

លោកបានបន្តទៀតថា ក្នុងកម្មវិធីរយៈពេលពីរសប្តាហ៍នេះ ក្រៅពីផ្លាស់ប្តូបទពិសោធន៍លើចំណេះដឹង និងជំនាញបច្ចេក ទេស ពីគ្នាទៅវិញទៅមកក្នុងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រមទាំងបានសិក្សា ស្វែងយល់ពីប្រព័ន្ធ អប់រំរបស់ប្រទេសកម្ពុជា ប្រតិភូនិស្សិតត្រូវបានអញ្ជើញ ឱ្យទៅទស្សនកិច្ចសិក្សា តាមបណ្តាលក្រុមហ៊ុន និងអង្គការមួយចំនួនដូចជា ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតDigi, ក្រុមហ៊ុន ដំណោះស្រាយខាងបច្ចេកវិទ្យា NEEKA និងអង្គការ PNC។ ក្រៅពីទស្សនកិច្ចតាមក្រុមហ៊ុន និងអង្គការ ទាំងអស់នោះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក រួចមកប្រតិភូនិស្សិត ក៏បានចូលរួមកាន់ បិណ្ឌជាមួយគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ អាស៊ី អឺរ៉ុប និងសាស្រ្តាចារ្យមកពីប្រទេសចិន ដែលបង្រៀននៅអាស៊ី អឺរ៉ុប នៅវត្តអំពែភ្នំ ព្រមទាំងបានទៅទស្សនកិច្ច នៅតាមរមណីយដ្ឋានសំខាន់ៗ ជាច្រើនទៀតដែលជាសក្កានុពលតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ដូចជានៅខេត្តសៀមរាប ព្រះបរមរាជវាំងជាដើម ។ល។ ស្របពេលនោះសាស្រ្តាចារ្យ JAIME MASAGCAដែលជាសាស្រ្តាចារ្យដឹកនាំ ប្រតិភូនិស្សិតមកពីសិង្ហបុរី បានសំដែងនូវសេចក្តីរីករាយចំពោះលទ្ធផលដែលក្រុមនិស្សិតទទួលបាន ក៏ដូចជា រូបគាត់ផ្ទាល់ និងបានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានទទួល ស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រតិភូនិស្សិតក្នុងរយៈពេល០២សប្តាហ៍កន្លងទៅនេះ ហើយចំណេះដឹង ដែលលោក ទទួលបាន លោកនឹងធ្វើការចែករំលែកដល់បុគ្គលិក សាស្រ្តាចារ្យ និស្សិតរបស់គាត់ ដើម្បីឱ្យពួកគេដឹងពីការអប់រំ វប្បធម៌ និងប្រពៃណីដ៏ល្អរបស់ ប្រទេសកម្ពុជា។

ស្របពេលជាមួយគ្នានោះផងដែល ប្រតិភូនិស្សិតរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលមានចំនួន ១០រូប ក៏ត្រូវបានវិទ្យាស្ថានអប់រំបច្ចេកទេសនៃប្រទេសសិង្ហបុរី អញ្ជើញឱ្យទៅទស្សនកិច្ចសិក្សារយៈពេល ០១សប្តាហ៍ វិញផងដែរ។

លោក ធីវ សាវុន ដែលជាសាស្រ្តាចារ្យដឹកនាំប្រតិភូរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឱ្យដឹង ថា យោងតាមកម្មវិធីដែលខាងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងវិទ្យាស្ថានអប់រំបច្ចេកទេសនៃ ប្រទេសសិង្ហ បុរីពិភាក្សាគ្នា គឺមិនខុសពីឆ្នាំកន្លងទៅដែល ដោយប្រតិភូរបស់យើងនឹងទទួលបានចំណេះដឹង ពីប្រព័ន្ធ អប់រំរបស់ប្រទេសសិង្ហបុរី កម្មវិធីសិក្សាគ្រប់កម្រិត និងការផ្លាស់ប្តូរបទពិសោធន៍លើផ្នែក COMPUTER DESIGN, MOBILE APPLICATION, VOIP, CLOUD COMPUTING អគ្គិសនី-អេឡិចត្រូនិក, ផលិតកម្មភាពយន្ត, កាត់ តវីដេអូ, គ្រប់គ្រងបន្ទប់ពិសោធន៍,គ្រប់គ្រងបណ្តាញកុំព្យូទ័រ, គ្រប់គ្រងសណ្ឋាគារ, គ្រប់គ្រងភោជនីយដ្ឋាន, ជំនាញធ្វើម្ហូបអាហារ, បដិសណ្ឋារកិច្ច, និងផ្នែកជាច្រើនទៀត។ ហើយក្រៅពីទស្សនកិច្ចសិក្សាក្នុង វិទ្យាស្ថានអប់រំបច្ចេកទេស ប្រតិភូនិស្សិតរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏ត្រូវបានក្រុមហ៊ុនជាច្រើនអញ្ជើញ ទៅទស្សនកិច្ចសិក្សា និងធ្វើការបណ្តុះបណ្តាលពីបច្ចេកទេស ដូចជាក្រុមហ៊ុន EQUINIX SINGAPORE, ក្រុមហ៊ុន VMWARE, ក្រុមហ៊ុន SOPHOS, ក្រុមហ៊ុន MICROSOFT ដែលសុទ្ធសឹង ជាក្រុមហ៊ុនល្បីៗ មានសាខានៅប្រទេសសិង្ហបុរី និងការធ្វើទស្សនកិច្ចទៅកាន់តំបន់ទេស ចរណ៍សំខាន់ៗនៃប្រទេសសិង្ហបុរីជាច្រើនកន្លែងថែមទៀតផង។

គួររំលឹកផងដែរថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានទស្សនៈវិស័យ ក្នុងការជួយលើកកម្ពស់គុណភាពអប់រំ ផ្តល់ឱកាសដល់និស្សិតក្រីក្របានមកសិក្សាតាមរយៈការផ្តល់អាហាររូបករណ៍ដោយស្វ័យប្រវត្តិ ជាមួយនឹង តម្លៃសិក្សាសមរម្យ មានកម្មវិធីសិក្សាច្បាស់លាស់ អគារសិក្សាផ្ទាល់ខ្លួន និងការចុះកម្មសិក្សា-ទស្សនកិច្ចសិក្សា ទាំងក្នុងនិងក្រៅប្រទេស ៕