វិចារណកថាៈ មហាជនគាំទ្រវិធានការ របស់អាជ្ញាធរ ខេត្តកំពង់ឆ្នាំង

អាជ្ញាធរខេត្តកំពង់ឆ្នាំង បានត្រៀមបម្លាស់ទី ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលភាគច្រើន ជាជនជាតិ វៀតណាមរស់ នៅតាមដងទន្លេសាប ចំណុចផ្សារក្រោម នៃសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ឲ្យទៅនៅ លើដីគោកវិញចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥  ។ អាជ្ញាខេត្តកំពង់ឆ្នាំងធ្វើឡើង នៅក្រោមហេតុ ផលដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព និងអភិវឌ្ឍន៍តំបន់មាត់ទន្លេផ្សារ ក្រោមនៃ ក្រុងកំពង់ឆ្នាំង ។ វិធានការរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងត្រូវបានធ្វើឲ្យមហាជនគាំទ្រយ៉ាងពេញទំហឹង ព្រោះកន្លងមកការ ដែលប្រជា ពលរដ្ឋរាប់ពាន់គ្រួសារដែលភាគច្រើនជាជនជាតិវៀតណាមរស់នៅក្នុង ទន្លេសាបចំណុចផ្សារក្រោមនោះ បានធ្វើ ឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិសា្ថនបឹងទន្លេសាប ក៏ ដូចជា សោភ័ណភាពនៃបឹងទន្លេសាបផងដែរ ។ មានន័យថា វិធានការរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង គឹជាបញ្ហា ដ៏សំខាន់ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍន៍ មាត់ទន្លេចំណុចផ្សារក្រោម សម្រាប់ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។

   ថ្មីៗនេះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានចុះហត្ថលេខាលើលិខិតមួយច្បាប់ ដើម្បី ជម្រាបជូន ប្រជាពលរដ្ឋក្នុងគម្រោងបម្លាស់ទីដោយបានបញ្ជាក់ថា “ចាប់ពីថ្ងៃទី១៥-២៥ ខែតុលា អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ ព័ន្ធនឹងធ្វើការបំលាស់ទីផ្ទះបណ្តែតទឹក និងបែត្រីទៅទីតាំងថ្មី ។ ដូច្នេះសូមម្ចាស់ផ្ទះបណ្តែតទឹក និងម្ចាស់បែត្រីត្រៀម លក្ខណៈក្នុងការបម្លាស់ទីនេះ” ។ ចំណែកសេចក្តីសម្រេចចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាខេត្តកំពង់ ឆ្នាំងស្តីពីការដាក់ ឲ្យអនុវត្តន៍តំបន់មាត់ទន្លេផ្សារក្រោមនេះនៃក្រុងកំពង់ឆ្នាំងរយៈពេល៥ឆ្នាំគឺចាប់ពីឆ្នាំ២០១៥-២០២៥ ។ ទាក់ទងនឹងបញ្ហានេះដែរក្រុមហ៊ុនអគ្គិសនីខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៣-១៤ ខែតុលា នឹងធ្វើការផ្តាច់ ចរន្តអគ្គិសនីដែល តភ្ជាប់ផ្ទះបណ្តែតទឹកទាំងអស់ ដើម្បីចៀសវាងគ្រោះថ្នាក់ក្នុងពេលបម្លាស់ទី ។

  ប្រជាពលរដ្ឋខ្មែរក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងគាំទ្រ យ៉ាងពេញទំហឹងចំពោះគម្រោងបម្លាស់ ទីផ្ទះរាប់ពាន់ខ្នង ក្នុងបឹងទន្លេសាបចំណុចផ្សារក្រោមមកលើគោកវិញនាពេលឆាប់ៗខាងមុខនេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណ ភាពក្នុងក្រុងកំពង់ឆ្នាំង ។ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធអាចអនុវត្តន៍វិធានការខាងលើប្រ កបដោយប្រសិទ្ធភាពជាមិនខាន ហើយ តំបន់មាត់ទន្លេចំណុចផ្សារក្រោមនៃសង្កាត់ផ្សារឆ្នាំង និងកែប្រែមុខមាត់ថ្មីយ៉ាង ស្រស់ត្រកាល ជាមិនខាន ។ លើសនេះទៅទៀតប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំងបានបញ្ជាក់ថា ពួកគាត់នឹងរង់ ចាំពិនិត្យ មើលចំណាត់ការរបស់អាជ្ញាធរខេត្តចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ដើម្បីចង់ដឹងពីប្រសិទ្ធភាពនៃការ ងាររបស់អាជ្ញាធរខេត្ត ។ ដោយសារថា ច្រើនឆ្នាំមកហើយដែល បរិសា្ថនទន្លេសាបចំណុចផ្សារក្រោមទទួលរងនូវការ បំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ដល់ចរន្តទឹកហូរដែលជាដង្ហើមនៃបឹងទន្លេសាប ជាជង្រុកត្រីនៃប្រទេស កម្ពុជាផងដែរ ។

  ដោយឡែកប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបនៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀម រាប ក៏បាន ឲ្យដឹងដែរថា ក្នុងមូលដ្ឋានរបស់ពួកគាត់មានផ្ទះបណ្តែតទឹក រាប់ពាន់ខ្នងរបស់ ប្រជា ពលរដ្ឋរាប់ពាន់គ្រួសារ ហើយភាគ ច្រើនជាជនជាតិវៀតណាម ។ ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាមលើផ្ទះបណ្តែតទឹកនៅតំបន់ចុង ឃ្នៀសត្រូវបានមជ្ឈដ្ឋាននានាលើកឡើងថា ធ្វើឲ្យប៉ះពាល់ដល់គុណភាពទឹក និងបរិសា្ថនបឹងទន្លេសាប ហើយរំខាន ដល់ភ្ញៀវទេសចរដែលមក កម្សាន្តនៅតំបន់បឹងទន្លេសាបផងដែរ ។ ដូច្នេះហើយទើបប្រជាពលរដ្ឋខ្មែររស់នៅក្នុងសង្កាត់ ចុង ឃ្នៀសបានអំពាវនាវឲ្យអាជ្ញាធរខេត្តសៀមរាបមានវិធានការបម្លាស់ទីអ្នករស់នៅតាមផ្ទះបណ្តែតទឹកឲ្យទៅរស់នៅ លើគោកវិញ ។ បើមិនធ្វើបែបនេះទេ ភាពអនាធិបតេយ្យនៃផ្ទះបណ្តែតទឹក និងបែត្រី មានភាពស្មុគស្មាញកាន់តែខ្លាំង ពិបាកដោះស្រាយនាពេលខាងមុខជាមិនខាន ។

   ចំណែកតាមបណ្តោយមាត់ទន្លេបាសាក់នៃខណ្ឌច្បារអំពៅក៏មានផ្ទះបណ្តែតទឹក និងផ្ទះជនជាតិ វៀតណាមតាម ដងទន្លេយ៉ាងច្រើនស្អេកស្កះ ធ្វើឲ្យប៉ះពាល់ដល់បរិសា្ថនយ៉ាងពេញបន្ទុកផងដែរ ។ បញ្ហានេះអាជ្ញាធរខណ្ឌច្បារអំពៅគួរ ពិនិត្យ និងចាត់វិធានការលើបញ្ហានេះជាបន្ទាន់ ព្រោះច្រើន ឆ្នាំមកហើយដែលជនជាតិវៀតណាមរស់នៅតាមមាត់ទន្លេ បាសាក់ ចាក់សំរាម និងកាកសំណល់ ផ្សេងៗនៅមាត់ទន្លេបំផ្លាញបរិសា្ថនយ៉ាងអនាធិបតេយ្យ ។ មានន័យថា ការរៀបចំ សណ្តាប់ធ្នាប់ សាធារណៈនៅតាមមាត់ទន្លេដូចជាក្រុងកំពង់ឆ្នាំង សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និងខណ្ឌ ច្បារអំពៅ ខណ្ឌមានជ័យជាដើម គឺជាបញ្ហាដ៏សំខាន់ដើម្បីថែរក្សាបរិសា្ថនធម្មជាតិ ។ មជ្ឈដ្ឋាននានា សង្ឃឹមថា បន្ទាប់ពីចំណាត់ការ របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង នាពេលឆាប់ៗខាងមុខនេះ នឹងក្លាយ ទៅជាគំរូសម្រាប់អាជ្ញាធរតាមបណ្តាខេត្តដទៃទៀត អនុវត្តន៍តាមផងដែរ ដើម្បីរៀបចំសណ្តាប់ ធ្នាប់សាធារណៈ សោភ័ណភាពតាមមាត់ទន្លេ និងអភិវឌ្ឍន៍តំបន់មាត់ទន្លេប្រកបដោយភាពស្រស់បំព្រង និងបរិសា្ថនធម្មជាតិគួរជាទីទាក់ទាញ ៕