ក្រុមគ្រូបង្រៀន នាំគ្នាបា្ររព្ធទិវាគ្រូបង្រៀន​ ពិភពលោក នៅលើទីលាន ប្រជាធិបតេយ្យ

ភ្នំពេញ ៖ ក្រុមគ្រូបង្រៀនជាច្រើន បាននាំគ្នាបា្ររព្ធទិវាគ្រូបង្រៀនពិភពលោក នៅលើទីលាន ប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥នេះ។

តាមការប្រកាសរបស់សមាគមគ្រូបង្រៀនឯករាជ្យ ដែលរៀបចំពិធីជួបជុំនេះបានឱ្យដឹងថា ពិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណង គោរពនូវតួនាទីគ្រូបង្រៀនដែលបានផ្តល់ចំណេះដឹងឱ្យកូនខ្មែរ និងដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងសាធារណជន ។

នៅក្នុងពិធីនេះ ក្រុមគ្រូបង្រៀនក៏បានដាក់ចេញនូវការទាមទារ៣ចំណុចដូចជា តម្លើងប្រាក់បៀវត្សអប្បរមា ១,៥លានរៀល ក្នុងមួយខែដល់គ្រូបង្រៀន ផ្តល់សិទ្ធិសេរីភាព ជូនគ្រូបង្រៀនឱ្យបានពេញលេញ និងបញ្ឈប់ការរើសអើង នឹងគ្រូបង្រៀននូវកន្លែងការងារ និងលើកកំពស់អំណាចគ្រូបង្រៀន ដើម្បីកែទម្រង់វិស័យអប់រំ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែតុលា កន្លងទៅ សាលារាជធានីភ្នំពេញបានអនុញ្ញាតឱ្យ សមាគមគ្រូបង្រៀនស្ម័គ្រចិត្តរៀបចំពិធីនេះនៅ លើទីលានប្រជាធិបតេយ្យប៉ុន្តែអនុញ្ញាតឱ្យ មានអ្នកចូលរួមតែ២០០នាក់ប៉ុណ្ណោះ មិនអនុញ្ញាតឱ្យហែក្បួនឡើយ៕

ក្រុមគ្រូបង្រៀន នាំគ្នាបា្ររព្ធទិវាគ្រូបង្រៀន​ ពិភពលោក នៅលើទីលាន ប្រជាធិបតេយ្យ