សាខាកាំកុងត្រូល ត្រួតពិនិត្យទំនិញ គ្មានគុណភាព និង ធ្វើតេស្តបឋមលើបន្លែបង្ក ប៉ះពាល់សុខភាពពលរដ្ឋ

បន្ទាយមានជ័យ ៖ មន្ត្រីសាខាកាំកុង ត្រូលខេត្ត នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ ដឹកនាំដោយ លោកឈុន ឃាង អនុ ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយសេដ្ឋកិច្ចខេត្ត និងមន្ត្រីជំនាញ មួយចំនួនទៀត។

ចុះត្រួតពិនិត្យគុណភាព ដើម្បីសុវត្ថិភាពម្ហូបអាហារនៅតាមទីផ្សារ និងតាមគេហដ្ឋាន តាមផ្សារ ក្នុងស្រុកម៉ាឡៃ រឹបអូសផលិតផលម្ហូបអាហារខូចគុណភាព ហួសកាលបរិច្ឆេទ និងធ្វើតេស្ត លើបន្លែសាច់ ត្រីនាំចូលពីប្រទេសថៃគ្មានគុណភាពច្រើនប្រភេទ ដែលបង្កអោយប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។

លោក ឈុន ឃាង អនុប្រធានសាខាកាំកុងត្រូលខេត្តបានប្រាប់ឱ្យដឹងថា ក្រោយពីមានការ ចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ពីសុខភាព ប្រជាពលរដ្ឋពីសំណាក់លោកអគ្គនាយកដ្ឋាន កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម លោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត

ដោយមានយកចិត្តទុកដាក់ខ្ពស់ពីការប៉ះពាល់  និងខិតខំប្រឹងប្រែងទប់ស្កាត់ ជាពិសេសធ្វើការ ណែនាំដល់អាជីករ និងដាក់តាំងលក់ឬលួចនាំទំនិញគ្មានគុណភាព ផុតកាលបរិច្ឆេទ ការវិចខ្ចប់ គ្មានអនាម័យ និងធ្វើតេស្តបឋមលើបន្លែ សាច់ ត្រី នាំចូលពី ប្រទេសថៃ ។

លោក ស៊ាន ស៊ីណាត ប្រធានសាខាបានប្រាប់ថា មន្ត្រីជំនាញរបស់យើងបន្តយុទ្ធានាការនេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបន្តខិតខំប្រឹងប្រែងទប់ស្កាត់ ណែនាំដល់អាជីករ ឈ្មួញ ទាំងឡាយណាបន្តលួចនាំចូលពីប្រទេសជិតខាងយើងនិងធ្វើការឃាត់ខ្លួនម្ចាស់តែម្តង ទាំអស់នេះគឺដើម្បីប្រជាពលរដ្ឋ សុខភាពទាំងអស់គ្នានិងទូទាំងប្រទេសជាតិយើង ។

លោកបានសម្គាត់ធ្ងន់ៗថាក្នុងសកម្មភាពនេះយើងបានធ្វើតេស្តបឋមលើផលិតផល បន្លែ សាច់ ត្រី ដើម្បីរកសារធាតុគីមី បូរ៉ាក់ហាមឃាត់និងធ្វើតេស្តលើសាច់ត្រី នាំចូលពីប្រទេសថៃ ស្វែងរកសារ ធាតុ ហ្វ័រម៉ាលីនហាមឃាត់ ជាលទ្ធផល គ្មាន(មានគុណភាពល្អ)។

លោកបន្ថែមថាមន្ត្រីចម្រុះដែលចុះពិនិត្យទំនិញខូចគុណភាពមានមន្ត្រីសាខាកាំកុងត្រូលខេត្តនិងមន្ត្រីនគបាលសេដ្ឋកិច្ចខេត្តនិងអាជ្ញាធរស្រុកម៉ាឡៃ។ហើយចុះពិនិត្យទំនិញទីផ្សាម៉ាឡៃដែលជាស្រុកជាប់ជាយ ដែលដើម្បីរកទំនិញខូចគុណភាពការពារសុខមាលភាព ជូនប្រជាពលរដ្ឋនៅថ្ងៃបុណ្យកាន់បិណ្ឌ និងថ្ងៃភ្ជំបិណ្ឌធំដែលបុណ្យ ប្រពៃណីខ្មែរខាងមុខនេះ។

ក្នុងនោះសមត្ថកិច្ចធ្វើការនៅពេលបញ្ចប់សកម្មភាព យើងដកហូតបានផលិតផលម្ហូបអាហារខូចគុណភាព ហួសរយៈពេល ប្រើប្រាស់មួយចំនួនហើយសមត្ថកិច្ច ក៏ធ្វើការដកហូត។

ក្នុងនោះសមត្ថកិច្ចយើងបានធ្វើការណែនាំ ការដាក់តាំងលក់ ណែនាំរបៀបរក្សាទុក របៀបវិចខ្ចប់ ទំនិញប្រសិនជាឈ្មួញទាំង ឡាយណានៅតែបន្តយើងនិងធ្វើការឃាត់ ដកហូតទំនិញទាំងអស់បញ្ជូន ទៅកាន់សាលាដំបូងខេត្តជាមិនខាន ៕