អាជ្ញាធរដុតកម្ទេច ឱសថក្លែងក្លាយ ជិត ២តោន

ភ្នំពេញ៖ អាជ្ញាធរនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ បាននិងកំពុងដុត កម្ទេចចោលឱសថខូចគុណភាពចំនួន  ៥២ការ៉ុង ចំណុះជិត ២តោន។

ពិធីដុតកម្ទេចឱសថក្លែងក្លាយនេះ ត្រូវបានធ្វើឡើងនៅទីលានដុតសំរាមជើងឯក ដោយមានការអញ្ជើញចូលរួមពី លោក អង្គ វង្សវឍ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក គ្រីស្ទៀ ន កូណាន់ ឯកអគ្គរដ្ឋបារាំងប្រចាំនៅកម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។

ឱសថក្លែងក្លាយ ដែលយកមកដុតកម្ទេចចោលនាព្រឹកនេះ គឺត្រូវបានសមត្ថកិច្ចធ្វើការដកហូតនៅតាមឱសថស្ថាននា នា។ ឱសថក្លែងក្លាយបាននិងកំពុងចរាចរក្នុងប្រទេសកម្ពុជាយ៉ាងច្រើន នាំឲ្យប្រជាពលរដ្ឋខ្មែរមានការខ្លាចរអា ខ្លាំង ហើយវាក៏បង្កនូវផលប៉ះពាល់ខ្លាំងណាស់សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋខ្មែរ ខណៈដែលចំណាត់ការ របស់ក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធហាក់នៅមានកម្រិតនៅឡើយ៕